Connect with us

KPT+

៣ ចំណុច​លើក​កម្ពស់​ជីវិត​អាពាហ៍ពិពាហ៍​ឲ្យ​រឹងមាំ​​ជាង​មុន​ទ្វេ​ដង

បានផុស

នៅ

ជីវិត​អាពាហ៍ពិពាហ៍​មិនមែន​នៅ​ជាមួយ​គ្នា​មួយ​ថ្ងៃ​ពីរ​ឡើយ។​ ពាក្យ​ថា​ជីវិត​គូ​ គឺ​អ្នក​ទាំងពីរ​ត្រូវ​រស់នៅ​ថែរក្សា​គ្នា​ដល់​ចាស់ៗ​រៀងៗ​ខ្លួន។

តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​​នៅ​តែ​ផ្អែមល្ហែម​ ​និង​ស្ថិតស្ថេរ​រស់នៅ​ជាមួយ​គ្នា​ដល់​ចាស់​រៀង​ខ្លួន។

១. វាយតម្លៃ​អាកប្បកិរិយា​របស់​យើង​ជា​មុន​សិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហាន​ដំបូង​ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ល្អ​ប្រសើរ​ជាង​មុន ​គឺ​ត្រូវ​វាយតម្លៃ​អាកប្បកិរិយា​របស់​យើង។ ចាប់ផ្ដើម​វាយតម្លៃ​ដោយ​ប្រើ​ភាព​ស្មោះត្រង់​ពី​អារម្មណ៍​របស់​យើង​​ ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ប្រើ​ជីវិត​រួមគ្នា។ ហើយ​ក៏​គួរ​តែ​ពិចារណា​ពី​អារម្មណ៍​ប្ដី​ឬ​ប្រពន្ធ​របស់អ្នកដែរ។ ប្រការ​សំខាន់​ត្រូវ​ពិចារណា​ឥរិយាបថ​ខ្លួនឯង​ជាមុន​ ជា​ជាង​ព្យាយាម​ផ្លាស់ប្ដូរ​ប្ដី​ឬ​ប្រពន្ធ។

វាយតម្លៃ​អាកប្បកិរិយា​របស់​យើង ​ជួយ​យើងឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​រឿងរ៉ាវ​ដែល​យើង​កំពុង​ប្រព្រឹត្ត​ចំពោះ​ជីវិត​គូ។ ចងចាំ​ថា​ សកម្មភាព​ដែល​យើង​ប្រព្រឹត្ត​គឺតែងតែ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ ទៅ​នឹង​គំនិត​និង​ពាក្យ​សំដី​របស់​យើង។

បើ​ចង់​មាន​អាពាហ៍ពិពាហ៍​ដែល​មាន​សុខភាព​ល្អ​ ត្រូវ​ចាប់ផ្ដើម​កែលំអ​អាកប្បកិរិយា​ខ្លួនឯង​ជាមុន​​បន្ទាប់មក​បន្ត​ធ្វើ​សកម្មភាព​ល្អៗ​បន្ថែម​ទៀត។

២. បង្ហាញ​ការ​កោតសរសើរ​ចំពោះ​គ្នា

រឿង​មួយ​ទៀត​ដែល​អាច​ធ្វើ​ដើម្បី​កែលំអ​អាពាហ៍ពិពាហ៍​ គឺ​ត្រូវ​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​គ្នា​ទៅវិញទៅមក។ ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​ពី​រឿង​ដែល​ប្ដី​ឬ​ប្រពន្ធ​យើង​បាន​ធ្វើ ​ឬ​កំពុង​ធ្វើ​ដើម្បី​ជួយ​គ្រួសារ​យើង។

បន្ទាប់មក​រក​វិធី​បង្ហាញ​នូវ​ការ​ដឹងគុណ​របស់​យើង​ចំពោះ​ប្ដី​ឬ​ប្រពន្ធ​ ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​សប្បាយ​ចិត្ត​។

ការ​បង្ហាញ​ការ​ដឹងគុណ​អាច​មាន​លក្ខណៈ​សាមញ្ញ​ ដូចជា​កំណត់ចំណាំ​ឬ​សារ​ដែល​និយាយ​ថា” អរគុណ​សម្រាប់ រឿង​នេះ​ ឬ​អរគុណ​ដែល​ជួយ​ឲ្យ​គ្រួសារ​យើង​មាន​ស្នាមញញឹម​ជាដើម ” ឬ​​ធ្វើ​អាហារ​ឲ្យគាត់​ញ៉ាំ ​និង​រៀបចំ​ផែនការ​ដើរលេង​ជាមួយគ្នា។

៣. វិនិយោគ​លើ​ខ្លួនឯង​និង​អាពាហ៍ពិពាហ៍​របស់​យើង

រឿង​ចុងក្រោយ​ដែល​អាច​ធ្វើ​ដើម្បី​កែលំអ​អាពាហ៍ពិពាហ៍​ គឺ​ការ​វិនិយោគ​លើ​ខ្លួនឯង​និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ ការ​វិនិយោគ​មិនមែន​យក​ប្រាក់​ទៅ​ប្រគល់​ឲ្យ​ដៃគូ​ឡើយ ​តែ​ត្រូវ​ធ្វើ​រឿង​ដែល​សំខាន់​សម្រាប់​ដៃគូ។

រឿង​ដែល​គួរ​ធ្វើ​សម្រាប់​គូ​ជីវិត​អាពាហ៍ពិពាហ៍​ គឺ​សាមញ្ញ​បំផុត​ ដោយ​ការ​បបួលគ្នា​ដើរ​កម្សាន្ត​ ទៅ​ទទួលទាន​អាហារ​ខាងក្រៅ ​ឬ​ទិញ​អំណោយ​ឲ្យ​គ្នា​ទៅវិញទៅមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល​ងាយ​​បង្កើត​កំហុស​ជាមួយ​ចិញ្ចៀន​អាពាហ៍ពិពាហ៍​អត់ដឹងខ្លួន

ចុចអាន៖ចំណងអាពាហ៍ពិពាហ៍​ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម