Connect with us

ព័ត៌មានជាតិ

សង្កាត់ច្បារអំពៅ ២ ដាក់កម្លាំងចុះស្តារសំរាមតាមលូ ទប់ស្កាត់ការលិចលង់លំនៅឋានពលរដ្ឋ

បានផុស

នៅ

លោក យ៉ិន វុធ ចៅសង្កាត់​ច្បារអំពៅ ២ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ចាប់​តាំងពី​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ លោក​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ​តាម​បណ្ដា​ភូមិ ឲ្យ​ចុះ​ស្តារ​សំរាម​តាម​ប្រព័ន្ធ​លូ ដើម្បី​ទប់ស្កាត់​ការ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់ បាន​បន្ត​ថា ជាក់ស្ដែង ពេល​កម្លាំង​អាជ្ញាធរ​ចុះ​ស្តារ​លូ ក៏​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ ធ្វើ​ឲ្យ​ការងារ​ស្តារ​ទទួល​បាន​ជោគជ័យ​គ្រប់​ភូមិ។

លោក​ចៅសង្កាត់ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លូ​នៅ​មុខ​ផ្ទះ សូម​ចូលរួម​កាយ​សំរាម​មុខ​លូ ដើម្បី​កុំ​ឲ្យ​ស្ទះ ទប់ស្កាត់​ការ​លិចលង់​លំនៅឋាន។

គួរ​បញ្ជាក់​ថា ទីតាំង​សង្កាត់​ច្បារអំពៅ ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ស្ថិតនៅ​ជាប់​ដង​ទន្លេ​បាសាក់ ប៉ុន្តែ​បើសិនជា​ពុំបាន​ស្តារ​ប្រព័ន្ធ​លូ គឺ ងាយ​នឹង​លិចលង់​លំនៅឋាន​ណាស់ ពិសេស​ផ្លូវ​តាម​ភូមិ​តែម្ដង៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម