Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន៣៩នាក់

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀងនៅយប់ថ្ងៃទី១២ ខែមេសានេះ បានបង្ហាញពីអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន​៣៩នាក់ ដែលក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

អ្នកជំងឺចំនួន៣៩នាក់នោះ ជាបុគ្គលិកធ្វើការនៅក្នុងកាស៉ីណូបាវិត ម៉ុកបាយ ក្នុងនោះមាន៣៥នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវិដបាវិត និង៥នាក់ទៀតជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមាន​កូវិដ១៩​ចំនួន៣៩ នាក់ខាងលើនេះ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីតាមដានសុខភាពបន្តហើយប្រសិនបើមានអាការៈក្តៅខ្លួនក្អកកណ្ដាស់ហៀរសំបោរ សូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងទៅធ្វើតេស្តរកកូវីដ១៩នៅយានដ្ឋានមីស្ទ័រសូ នៅភូមិតាបឹបសង្កាត់បាវិតក្តុងបាវិត៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម