ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ការផ្តល់សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ការផ្តល់សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសមានលក្ខណៈល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ផងដែរ។

សូមរំលឹកថា មណ្ឌលសុខភាពគោកព្រេច បានទទួលពិន្ទុ ៨ លើ១០ ដែលបង្ហាញថា ជាការវាយតម្លៃល្អ ហើយមានសក្ដានុពលក្នុងការកែលម្អបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយមិនមានការជូនដំណឹង នៅមណ្ឌលសុខភាព គោកព្រេច ស្រុកគីរីវង្ស ខេត្តតាកែវ ដោយមានការចូលរួមដោយចៃដន្យជាមួយលោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២វិច្ឆិកា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តថា ចំណុចមួយចំនួនដែលការផ្តល់សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេស មានការបម្រើសេវាមានលក្ខណៈល្អប្រសើររួមមាន ការទទួលបដិសណ្ឋារកិច្ចអ្នកជំងឺបានល្អ ការបម្រើសេវាដោយភាពរហ័សរហួន និងមានការប្រាស្រ័យទាក់ទងអ្នកជំងឺបានសមរម្យ ការពន្យល់ច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈ បរិស្ថានជុំវិញសមស្រប មានការថែទាំល្អ អនាម័យក្នុងអគារ និងបន្ទប់ពិនិត្យព្យាបាលជំងឺល្អ និងអនាម័យបន្ទប់ទឹកទទួលយកបាន និងត្រូវឈានឱ្យប្រសើរឡើង។

លោក សាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំថា សុខភាពប្រជាជន គឺជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ។ លោក សាស្រ្តាចារ្យរដ្ឋមន្ត្រីបានបន្ថែមទៀតថា «សុខភាពប្រជាជនអាស្រ័យលើការប្តេជ្ញា ក្រមសីលធម៌ថ្លៃថ្នូរ និងសាមគ្គីភាព ព្រមទាំងធ្វើការជាក្រុម។ អ្វីដែលយើងបានឃើញថ្ងៃនេះ ជាក្តីសង្ឃឹម និងមោទនភាពសម្រាប់អនាគតប្រព័ន្ធសុខាភិបាលរបស់យើង»។

លោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម បានសរសើរដោយស្មោះអំពីភាពជាអ្នកដឹកនាំ និងចក្ខុវិស័យឆ្ងាយរបស់មន្រ្តី បុគ្គលិកសុខាភិបាល ដែលធ្វើឱ្យមានការប្រែប្រួលរីកចម្រើន និងលើកកម្ពស់ប្រព័ន្ធសុខាភិបាលពីលើរហូតដល់ក្រោម៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


