Connect with us

ព័ត៌មានជាតិ

ថៃ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ដីកា​មក​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រជុំ​ក្រុម​បច្ចេកទេស​ចម្រុះ​ព្រំដែន

បានផុស

នៅ

កិច្ចប្រជុំ​បច្ចេកទេស​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥​វិញ​បន្ទាប់​ពី​ថៃ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ដីកា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​បែប​បទ​បច្ចេកទេស​​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​លេខ ៤២ ដល់​៤៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា, ការពន្យារ​ពេល​កិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ​លើការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) ​ក្នុងការបោះបង្គោល​បណ្តោះអាសន្ន​នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ មិនមែន​ជាកំហុសរបស់ភាគីកម្ពុជាទេ។

តាម​ការ​បញ្ជាក់​៖ «តាមពិត ភាគីកម្ពុជាទើបបានទទួល​ដីកាបញ្ជូន​ពីស្ថានទូតថៃ​ប្រចាំ​នៅ​កម្ពុជា តាមសារអេឡិកត្រូនិក (Telegram) នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ»។

យោងតាមការឯកភាពគ្នា ភាគីថៃ​ត្រូវបញ្ជូន​ការអនុម័តលើបែបបទបច្ចេកទេស (Technical Instruction) មកកម្ពុជា ដើម្បីកម្ពុជាធ្វើកំណត់ទូត​ឆ្លើយតប​ទៅ​ភាគីថៃវិញ ប៉ុន្តែភាគី​ថៃមានការ​យឺតយ៉ាវ​​នៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា។ ដូច្នេះ ការចោទប្រកាន់ថាកិច្ចប្រជុំរបស់​ក្រុម​បច្ចេកទេស​ចម្រុះ​ ​មានការពន្យារពេលមួយថ្ងៃ​ដោយសារតែ​ភាគី​កម្ពុជា ជាការមិនត្រឹមត្រូវទេ គឺភាគីថៃខ្លួនឯង​ទេ​ដែលជា​អ្នកយឺតយ៉ាវ។ កិច្ចប្រជុំបច្ចេកទេសនេះនឹង​ត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជំនួសវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម