Connect with us

ព័ត៌មានជាតិ

ព្រះតេជគុណ យ៉ន សេងយៀត ចង់ឃើញព្រះសង្ឃខ្មែរនិមន្តទៅក្រៅប្រទេសបង្រៀនធម៌ដល់ពិភពលោក លើកមុខមាត់កម្ពុជា

បានផុស

នៅ

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការ​វត្តឧណ្ណាលោម មានក្តីសម្រៃប្រែក្លាយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាកន្លែងបណ្តុះមន្រ្តីសង្ឃ ឱ្យក្លាយជាធម្មទូតដែលមានគុណភាព និងសមត្ថភាព តំណាងឱ្យប្រទេសកម្ពុជាសម្រាប់ចូលរួមបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងវិស័យសាសនា។ បណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាបន្តថា៖«ព្រះសង្ឃខ្មែរយើងត្រូវតែចេញទៅក្រៅប្រទេសដើម្បីបង្រៀនធម៌ដល់ពិភពលោក ធ្វើបែបនេះបានអាចនាំយកកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅកិច្ចពិភាក្សា​អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា សម្រាប់ធម្មទូតនៅលើឆាកអន្តរជាតិពិតជាមានសារៈសំខាន់ណាស់តំណាងឱ្យប្រទេស។ ប៉ុន្តែនៅកម្ពុជាបច្ចុប្បន្ន ធម្មទូតតំណាងឱ្យពុទ្ធចក្រនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានពុទ្ធិកសាកលវិទ្យាដ៏ល្អសម្រាប់បណ្តុះបណ្តាលដល់មន្រ្តីសង្ឃក្លាយជាធម្មទូតដ៏ខ្លាំងពូកែ។ ធម្មទូតសំដៅទៅលើចំណេះដឹងទាំងវិស័យព្រះពុទ្ធសាសនា ជំនាញ បច្ចេកទេស ជាពិសេសនោះ ប្រើប្រាស់ភាសាបរទេសបានស្ទាត់ជំនាញប្រកបដោយវិជ្ជាជីវៈ។

បណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា ៖«សម្រាប់ធម្មទូតនៅលើឆាកអន្តរជាតិ ព្រះករុណា ត្រូវតែមានជំនាញភាសាសម្រាប់ព្រះសង្ឃ (បើសម្តេចធំៗអាចមានអ្នកបកប្រែថ្វាយ) ប៉ុន្តែសម្រាប់អ្នកបច្ចេកទេស ត្រឹមខ្ញុំករុណា​ បើអត់ចេះភាសាគឺទៅមិនរួចនឹងគេទេ។ នៅលើឆាកអន្តរជាតិចូលទៅអ្នកណាក៏អ្នកធំដែរ​ ចឹងត្រូវមានជំនាញភាសា ហើយភាសា នេះចេះឱ្យច្បាស់ប្រកបដោយវិជ្ជាជីវៈ»។

បើតាមព្រះតេជគុណ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មកដល់កម្រិតនេះ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបណ្តុះធម្មទូតឱ្យមានគុណភាពសម្រាប់ចេញទៅតំណាងនៅពិភពលោកនៅឡើយទេ ហើយយើងអត់ទាន់មានកម្មវិធីទេ។ បណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា ៖«ប៉ុន្តែខ្ញុំករុណាមានក្តីស្រមៃថា បើសិនជាពុទ្ធិកសាលវិទ្យាល័យ​ព្រះសីហនុរាជ ដើរបានល្អថែមទៀត ករុណាគិត ថាសាលានេះនឹងអាចក្លាយជាទីដែលអាចបណ្តុះមន្រ្តីសង្ឃយើងបាន។ ហើយបើយើងអត់បណ្តុះទេ គឺទៅអត់រួចទេ។ តែមិនស្រួលទៅប្រជុំមិនក្លាយជានិមិត្តរូបបានទេ។ បើចង់ឱ្យមានធម្មទូតមួយដែលមានគុណភាព សមត្ថភាព ក្នុងការតំណាងប្រទេស គឺត្រូវតែមានសាលាមួយសម្រាប់បណ្តុះបណ្តាល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម