Connect with us

ព័ត៌មានជាតិ

សម្តេចបណ្ឌិត យ៉ន សេងយៀត និមន្តនាំយកទេយ្យទានទៅជូនកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ

បានផុស

នៅ

ព្រះវិហារ៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត នៅថ្ងៃទី ៥ ខែតុលា នេះ បាននិមន្តនាំយកទេយ្យទានទៅជូនកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ ដើម្បីបង្ហាញពីការយកព្រះទ័យទុកដាក់ខ្ពស់ និងការ ដឹងគុណយ៉ាងជ្រាល​ជ្រៅចំពោះវីរភាព និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ មានការអញ្ជើញទទួលស្វាគមន៍ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត យ៉ាងកក់ក្តៅពីសំណាក់ លោក វីរសេនីទោ អ៊ុត សាវ័ន នាយការិយាល័យ ការពារអាកាស កងពលធំអន្តរាគមន៍ លេខ៣។

មានព្រះថេរដីការនាពេលនោះ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានបញ្ជាក់ថា  ទេយ្យទានដែលប្រគល់ជូនកងទ័ពនាពេលនេះ គឺមិនមែនគ្រាន់តែជាគ្រឿងបរិក្ខារបស់ប្រើប្រាស់ប៉ុណ្ណោះទេ តែវាជាតំណាងនៃពរជ័យ និង កម្លាំងចិត្ត ពីព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស។

សម្ដេចបណ្ឌិត យ៉ន សេងយៀត មានព្រះថេរបញ្ជាក់បន្ថែមថា « វាជាសារមួយបញ្ជាក់ថា ទោះបីជាកងទ័ពស្ថិតនៅឆ្ងាយពីផ្ទះ និងក្រុមគ្រួសារក៏ដោយ ក៏ពួកគេនៅតែត្រូវបានចាត់ទុកជាកូនចៅដ៏សំខាន់របស់ជាតិ និងសាសនាដដែល»។

បើតាមសម្ដេចបណ្ឌិត យ៉ន សេងយៀត សកម្មភាពនេះបានចាក់បញ្ចូលកម្លាំងមនោសញ្ចេតនា ដ៏ខ្លាំងក្លាមួយដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចដោយគ្រោះថ្នាក់ជូនជូនជាតិមាតុភុមិដ៏កំសត់របស់យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម