Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី គ្រោង​រៀបចំពិព័រណ៍ដ្រូន ​និង​រ៉ូបូត បំផុសឲ្យយុវជនស្រលាញ់បច្ចេកវិទ្យា

បានផុស

នៅ

និស្សិត១ ក្រុម មកពីភ្នំពេញនិងក្រុមយុវជនខេត្តរតនគិរី គ្រោងធ្វើពិព័រដាក់តាំងបង្ហាញដ្រូន ឬ រ៉ូបត នៅបឹងកន្សែង។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី​បានប្រាប់កម្ពុជាថ្មីថា ព្រឹត្តិការណ៍តាំងពិព័ណ៍​ដ្រូននិងរ៉ូបូតនេះ នៅបឹងកន្សែងនេះ គឺមានការចូលរួមពីនិស្សិតពីភ្នំពេញនិងយុវជនខេត្តរតនគិរី ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅបរិវេណសួនបឹងកន្សែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបតំណាង

ការដាក់តាំងបង្ហាញនេះ ភ្ញៀវជាតិនិងអន្តរជាតិ ឬ មហាជនទូទៅ អាចចូលរួមដោយសេរី ដោយមិនគិតប្រាក់នោះទេ។

លោកបន្តទៀតថា សាធារណៈទូទៅមិនត្រឹមតែទៅទស្សនាស្វែងយល់​ពីបច្ចេកវិទ្យានេះ ក៏អាចសួរនាំក្រុមនិស្សិត ដែលពាក់ពន្ឋ័បច្ចេកវិទ្យា​ដ្រូន របៀបតម្លើង ប្រអប់បញ្ចា ដើម្បីជាចំណេះដឹងបន្ថែមទៀតផង។

នេះជា​លើកទី១ ហើយដែលខេត្តរតនគិរី រៀបចំពិព័រណ៍ ដ្រូននិង​រ៉ូបូត មានគោលបំណង បង្ហាញនិងបំផុសឲ្យយុវជនស្រលាញ់បច្ចេកវិទ្យា​ និងរៀនច្នៃ​ប្រឌិតដោយខ្លួនឯង។ ក្រៅពី​ទស្សនា និងតេស្តសាកល្បងឧបករណ៍កែច្នៃបែបវិទ្យាសាស្ត្រ និង​ការអភិវឌ្ឍផ្នែកនវានុវត្តន៍ អំពីបច្ចេកវិទ្យាដ្រូន និង រ៉ូបូត យុវជនក៏បានយល់ដឹងនូវរាល់ដំណើរការឧបករណ៍នេះ ដែល​​កែច្នៃ​ដំឡើងដោយ​យុវជនខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម