ព័ត៌មានជាតិ
អ្នកល្មើសបម្រាម ចូលមកខេត្តព្រៃវែង ៥ នាក់ទៀត ឆ្លងកូវីដ១៩ ជាអ្នកស្រុកសុីធរកណ្ដាល
មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មីទៀត បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។
គណៈកម្មការខេត្តកំពុងធ្វើការស្រាវជ្រាវព័ត៌មាន ស្តីពីកន្លែងដែលមនុស្សទាំង ៥ បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។
អាជ្ញាធរខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណមនុស្សទាំង ៥ នាក់រួមមាន៖

1 – យ៉ន ឡាំងហួយ ភេទ ស្រី អាយុ ១៨ឆ្នាំ នៅភូមិ ឫស្សីសាញ់ ឃុំ ឫស្សីសាញ់ ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាឫស្សីសាញ់ គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 8/4/2021 បានយកសំណាកទៅពិនិត្យ ថ្ងៃទី 15/4/2021 ( យកលើកទី 1 ) លទ្ធផលវិជ្ជមានកូវីដ19 ។

2 – ខោល នីន ភេទ ស្រី អាយុ ៤៤ឆ្នាំ នៅភូមិ ចុង ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងកំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី15/4/2021 (យកលើកទី1 ) លទ្ធផលវិជ្ជមានកូវីដ19 ។

3- ណែម ណុប ភេទ ប្រុស អាយុ ១២ឆ្នាំ នៅភូមិ ស្វាយសាក់ ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021 ( យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ 19 ។

4- ធា ណែត ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ពោធិ៍ទី ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021(យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ 19។

5- ឡាត ចាន់ណក់ ភេទ ស្រី អាយុ ៣២ឆ្នាំ នៅភូមិ ពោធិ៍ទី ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021 (យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ19) ។
អត្ថបទ៖ សៅគ្រី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


