ព័ត៌មានជាតិ
ខ្ញីទឹកឃ្មុំ បន្លែផ្លែឈើជាច្រើនកេស នឹងយកទៅចែកជូនអ្នកធ្វើចត្តាឡីស័កតាមផ្ទះ
ភ្នំពេញ៖ ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន៥០កេស ត្រូវបានសប្បុរសជនផ្តល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុន លីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី ដែលបាននាំទឹកឃ្មុំ និងបន្លែផ្លែឈើក្រៀុមជាច្រើនកេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។
លោកអភិបាលក្រុងបានថ្លែងបន្តថា ការផ្តល់ជំនួយឧបត្ថម្ភនេះ ពិតជាបានរួមចំណែកជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័នៅរាជធានីភ្នំពេញ ដែលត្រូវការការជួយឧបត្ថម្ភជាស្បៀងអាហារទាន់ពេលវេលា សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃដែលពលរដ្ឋខ្លះមានការខ្វះខាត បន្ទាប់ពីការបិទខ្ទប់ទីក្រុងបណ្តោះអាសន្ន៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


