ព័ត៌មានជាតិ
សិស្សភៀសសឹកជាង១៣០០០នាក់ចុះឈ្មោះចូលរៀនបណ្តោះអាសន្នតាមគ្រឹះស្ថានសិក្សាជាង២០០០ក្នុងរាជធានីខេត្ត២២
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សភៀសសឹកចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន១៣២១០នាក់ នៅ២០៣៣គ្រឹះស្ថានសិក្សា ក្នុងរាជធានីខេត្ត២២។

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលភៀសសឹកទាំងអស់នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋកុំខ្លបខ្លាចសូមមានភាពក្លាហានហើយងើបឈរឡើងដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធ វីរយុទ្ធជនយើងដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាននិងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាពមានតែធនធានមនុស្សដែលមានគុណភាពទេទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភិវឌ្ឍមានភាពរុងរឿងនិងយកឈ្នះមាសត្រូវរបស់យើង។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៧ធ្នូឆ្នាំ២០២៥មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន១០៩១សាលានៃខេតចំនួន៧ត្រូវបានបិទទ្វាប៉ះពាល់គ្រូបង្រៀន ១១៩២២នាក់និង សិស្សានសិស្ស ២៥៤៤៨០នាក់ខណៈមានជនភៀសសឹក កើនដល់ ១៣១.៦៧២គ្រួសារ ស្មើនឹង ៤៣៨.៩៥៣នាក់ ក្នុងនោះស្រ្តីមាន ២២៥.៥៧២នាក់ និងកុមារមាន ១៣៤.៦០២នាក់៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


