ព័ត៌មានជាតិ
ឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងតាមគោលដៅទាំងអស់ ត្រូវក្រោកឈរសួរនាំអ្នកធ្វើដំណើរ
(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

តាមរយៈសារណែនាំជាសំឡេង លោកបានមានប្រសាសន៍ថា៖ “មិញគេសំណូមពរមក គេទិតៀន កម្លាំងបងប្អូនតាមប៉ារាស់ទាំងអស់ ពេលជួបនិយាយស្ដីជាមួយគេហ្នឹង អត់ក្រោកឈរទេ អង្គុយកៅអី ហើយរុញពីមួយទៅមួយ”។
នាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រសាសន៍បញ្ជាក់ទៀតថា៖ “អាចសម្រាកអង្គុយកៅអីបាន តែត្រូវដូរគ្នាគឺអ្នកដែលនិយាយជាមួយប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ត្រូវក្រោកឈរមានឥរិយាបថជាតម្រួតឱ្យបានច្បាស់លាស់ កែសម្រួលត្រង់នេះភ្លាម ហើយកុំរុញគ្នាទៅវិញទៅមក អ្នកណាក្រោកឈរ សុំយោបល់សម្រេចពិនិត្យឱ្យគេទៅ ឬមិនទៅ”។

ជាមួយគ្នានេះ លោកក៏បានផ្ដាំផ្ញើដល់កងកម្លាំងថា អ្នកដែលអង្គុយ កុំឱ្យនិយាយជាមួយគេ អ្នកដែលអង្គុយគឺសម្រាក អ្នកសម្រេចត្រូវឡើងឈរនិយាយជាមួយគេឱ្យមានឥរិយាបថរបៀបវិន័យកងកម្លាំងថ្លៃថ្នូរ៊៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


