Connect with us

ព័ត៌មានជាតិ

យុវជនស៊ីឈ្នួលលើកខោអាវគីប លួចខោអាវម្តង ញ៉ាមលួចលើកទី២ ត្រូវអាវុធហត្ថឃាត់ខ្លួន

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ស៊ីឈ្នួលលើកខោអាវគីបឱ្យជនរងគ្រោះមានឱកាសល្អលួចខោអាវម្តង១ការុងយកទៅលក់បានលុយជិត៧០ម៉ឺនរៀល ញ៉ាមលួចលើកទី២ត្រូវអាវុធហត្ថមួយក្រុមដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនម្នាក់ឈ្មោះ គង់ សំអាន ហៅគីម ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាកម្មករ។ ការឃាត់ខ្លួននេះយោងតាមពាក្យប្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង សុភក្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថាខ្លួនជាអ្នកស៊ីឈ្នួលឱ្យឈ្មោះ ឡេង សុភក្ត្រា លើកដាក់ ខោអាវគីបឱ្យគាត់រាល់ថ្ងៃ លុះនៅវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខ្លួនបានធ្វើសកម្មភាពលួចខោអាវរបស់ឈ្មោះឡេង សុភក្រ្តា លើកទី១ លក់បានលុយចំនួន៦៧ម៉ឺនរៀលយកលុយដើរស៊ីចាយអស់។ លុះធ្វើសកម្មភាពលួចលើកទី២លក់បានលុយចំនួន៩ម៉ឺនរៀល ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាននៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតខោអាវបានមួយចំនួន។ ជនសង្ស័យបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថដើម្បីចាត់ការបន្ត។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌បានឱ្យដឹងថា ដោយមានការអនុញ្ញាត្តិពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់ ចំណែកខោអាវដែលដកហូតបានពីជនសង្ស័យបានប្រគល់ឱ្យម្ចាស់ដើមវិញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ៤៩ នាទីutes មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យ​ក្រសួងសុខាភិបាល​ត្រៀមអន្តរាគមន៍បន្ទាន់​ក្នុង​ករណីផ្ទុះកូវីដឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ឱ្យសិក្សាដាក់ឧបករណ៍ការពាររន្ទះនៅតាមរមណីយដ្ឋានទេសចរណ៍ ពិសេសតំបន់អង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ

Sokha Hotels

ព័ត៌មានពេញនិយម