ព័ត៌មានជាតិ
ក្រសួងអប់រំពង្រឹងការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋដើម្បីលើកកម្ពស់គុណភាពការសិក្សារបស់សិស្ស
ក្រសួងអប់រំយុវជន និងកីឡា បានពង្រឹងការងារគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌ដើម្បីលើកកម្ពស់គុណភាពការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរបន្ថែមទៀត។

នៅក្នុងលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងលោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌដែលទើបទទួលបាននៅថ្ងៃទី២៩មករា បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា និងការណែនាំថ្នាក់លើរបស់ខ្លួន។ ត្រូវរៀបចំបញ្ជីវត្តមានប្រចាំថ្ងៃរបស់បុគ្គលិកអប់រំ និងធ្វើរបាយការណ៍បូកសរុបប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆ្នាំ និងផ្ញើមកនាយកដ្ឋានធនធានមនុស្សនៃក្រសួងអប់រំយុវជននិងកីឡា តាមពេលវេលាកំណត់។ ត្រូវមានចំណាត់ការចំពោះបុគ្គលិកអប់រំអសកម្ម ដោយអញ្ជើញមកណែនាំតាមនីតិវិធីច្បាប់។ ណែនាំបុគ្គលិកអប់រំឱ្យបំពេញកាតព្វកិច្ចក្នុងពេលបំពេញការងាររួមមាន កាតព្វកិច្ចគោរពម៉ោងពេល បំពេញការងារ ការបំពេញតួនាទីភារកិច្ច តួនាទីគោរពឋានានុក្រម និងមិនធ្វើឱ្យប៉ះពាល់ ឬខូចខាត ដល់គុណភាពក្នុងការបំពេញការងារទោះបីតាមរូបភាពណាក៏ដោយ និងត្រូវអនុវត្តទណ្ឌកម្មខាងវិន័យចំពោះបុគ្គលិកអប់រំដែលបំពេញកាតព្វកិច្ចដោយខ្ជីខ្ជា មិនបានពេញលេញ ឬមិនបានបំពេញកាតព្វកិច្ចទាំងស្រុង ស្របតាមច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល។

បើតាមក្រសួងអប់រំ ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ចំពោះគ្រូដែលអសកម្មនឹងទទួលរងការស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យនិងលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់។
ចំណែកទណ្ឌកម្មខាងវិន័យថ្នាក់ទី២វិញរួមមានស្តីបន្ទោសជាទម្ងន់ បណ្តាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋាន្តរស័ក្តិ ឬថ្នាក់បើសិនជាមាន ចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរសក្តិ ឬថ្នាក់ក្នុងថេរៈវេលាមួយមានកំណត់តែ មិនត្រូវឱ្យលើសពី២ឆ្នាំ ក្នុងការដំឡើងឋានន្តរសក្តិ ឬថ្នាក់ តាមវេនជ្រើសរើស ឬតាមអតីតភាព។

ជាមួយគ្នានេះដែរត្រូវដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរសក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់ ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំនិងបណ្តេញចេញពីមុខតំណែងរាជការ។លើសពីនេះត្រូវផ្អាកការផ្ទេរ និងផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ និងមិនអនុញ្ញាតឱ្យមានការកែតម្រូវ ទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីនិងត្រូវសហការ និងជំរុញការបើកផ្តល់ប្រាក់បៀវត្សជូនដល់បុគ្គលិកអប់រំ ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


