ព័ត៌មានជាតិ
មកមើលទំនិញស្រស់ៗ ទើបទម្លាក់ពីលើឡានលក់នៅតំបន់ក្រហម
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្កើនមុខទំនិញបរិភោគជាច្រើនផ្សេងទៀត ក្រៅពីទំនិញយុទ្ធសាស្រ្តរបស់ក្រសួងដើម្បីលក់ជូនប្រជាពលរដ្ឋនៅតាមតំបន់ក្រហមដែលរដ្ឋាភិបាលបិទខ្ទប់។
ទំនិញដែលក្រសួងត្រូវការបន្ថែមនោះរួមមាន ទំនិញប្រភេទបន្លែបន្លុក ត្រីសាច់ ដូចជា ស្ពៃ ត្រសក់ ល្ហុង ពោត និងទំនិញមួយចំនួន ដែលអាចផ្គត់ផ្គង់ជូនទៅដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ក្រហម ខណៈក្រសួងមានលក់ទំនិញយុទ្ធសាស្រ្តសំខាន់ប្រមាណ៥មុខ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខកំប៉ុង។






ជាក់ស្តែងថ្ងៃនេះមានទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅទីតាំងបណ្តាស្តង់លក់នៅតំបន់ក្រហមរួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួននៅតាមគោលដៅចំនួន០៨ ទីតាំងក្នុងខណ្ឌចំនួន៣។
ខណ្ឌមានជ័យមាន៣ទីតាំង៖
១. ទល់មុខស្ថានីយប្រេងឥន្ធនៈ TELA ផ្លូវ 44C
២. ទល់មុខសាលា CUS ផ្លូវ 5MC
៣. ទល់មុខ PM ក្រុង ភូមិដំណាក់ធំ៥។
ខណ្ឌពោធិសែនជ័យ ៤ ទីតាំង៖
១. ផ្ទះ ទល់មុខ ខេ ម៉ល ភូមិត្រំពាំងថ្លឹង២។
២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា)
៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤
៤. ទល់មុខរោងចក្រ ក្រោន ភូមិត្រពាំងថ្លឹង៣
ខណ្ឌទួលគោកមាន ១ ទីតាំង គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ សង្កាត់បឹងសាឡាង។
ក្នុងរយៈពេល ១សប្តាហ៍នេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុបចំនួន ៦១០បាវ, មីជាតិចំនួន ៣២៣៥កេស, ទឹកត្រីចំនួន ៧៤៩យួរ, ទឹកស៊ីអ៊ីវចំនួន ៤៦៦យួរ, ត្រីខចំនួន ៧៤៧យួរ និងទឹកសុទ្ធចំនួន ១០២យួរ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២១ម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មសម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ និងដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


