ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី ជូនដំណើរពលរដ្ឋស្ដីពីហ៊ុមព័ទ្ធរបង អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដើម្បីបញ្ចៀសគ្រោះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ. ន. ស.) ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួង ដ. ន. ស. នឹងធ្វើការរៀបចំហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារនេះ គិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។

ការហ៊ុមព័ទ្ធនេះ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ កន្លងមក ក្រសួង ដ. ន. ស. បានរៀបចំក្រុមការងារសហការជាមួយ រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណកម្មបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារសាលាបឋមសិក្សាបដិវត្តន៍ រួចហើយ។


ក្នុងន័យនេះ ដើម្បីឱ្យការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារនេះ អាចដំណើរការទៅបានរលូន តាមផែនការដែលបានគ្រោងទុក ក្រសួង ដ.ន.ស. បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានា ជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ មុននឹងធ្វើការ ហ៊ុមព័ទ្ធទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។


ដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារខាងលើ និងសាធារណជន មេត្តាជ្រាបនិងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕ ដោយ៖អុឹងម៉េង

-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


