ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា បើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP
តបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ ESCAP នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញថ្លែងសុទ្ទរកថាបើក សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (77th UN-ESCAP) ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក។

សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកល ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
បើតាមក្រសួងការបរទេស សន្និបាតប្រចាំឆ្នាំលើកទី៧៧ នោះ រៀបចំធ្វើឡើង ក្រោមមូលបទ “ការស្តារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហ ប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” នឹងពិភាក្សាអំពីរបៀបនានា ដើម្បីពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់និងការតភ្ជាប់កាន់តែប្រសើរឡើង និងដើម្បីកសាងភាពរឹងមាំ នៅក្នុងវិបត្តិផ្សេងៗ ដោយពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ។
សន្និបាត ក៏នឹងពិនិត្យមើលឡើងវិញនូវការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុច ប្រធានគណៈ កម្មការជាតិ ESCAP ក៏នឹងអញ្ជើញចូល រួមក្នុងសន្និបាតខាងលើនេះ តាមរយៈប្រព័ន្ធវីដេអូ ផងដែរ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


