Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង​ ១២ ថ្ងៃត្រង់នេះ អភិបាល​ក្រុង​ភ្នំពេញ​​ ចុះ​ទៅ​តំបន់ក្រហម​ច្រមុះជ្រូក ពិនិត្យទីតាំង​យកសំណាក​ពលរដ្ឋ ​

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសានេះ បានដឹកនាំអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ចុះមកដល់ទីតាំងបញ្ជាការស្រាល​នៅ​ច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ជាដឹកនាំ​ឲ្យ​អាជ្ញាធរនិងកងកម្លាំងទាំង២ភេទ ចំណុះ​ឲ្យ​គណៈបញ្ជាការឯកភាពរាជធានី រៀបចំទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ សរុបចំនួន៣២ ភូមិអោយបានល្អប្រសើរ បង្កភាពងាយស្រួលទាំងក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលត្រូវទៅយកសំណាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ​មាន​ទាំងអស់ចំនួន៣២ ភូមិក្នុងនោះ នៅក្នុងខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១ មាន០៩ ភូមិ គឺភូមិថ្មី, ភូមិទ្រា, ភូមិទ្រា១, ភូមិទ្រា២, ភូមិទ្រា៣, ភូមិមានជ័យ, ភូមិមានជ័យ១, ភូមិមានជ័យ២ និងភូមិ១ ។ សង្កាត់ស្ទឹងមានជ័យទី២ មាន០៩ ភូមិ មានភូមិព្នាត, ភូមិដំណាក់ធំ, ភូមិដំណាក់ធំ១ភូមិដំណាក់ធំ៤, ភូមិឬស្សីភូមិឬស្សី៣ ,ភូមិ៥, ភូមិព្រែកទាល់, ភូមិព្រែកទាល់១។ សង្កាត់ស្ទឹងមានជ័យទី ៣ មាន០៦ ភូមិ៖ ភូមិដំណាក់ធំ២, ភូមិដំណាក់ធំ៣, ភូមិដំណាក់ធំ៥ភូមិទ្រា៤ភូមិឬស្សី១,ភូមិឬស្សី២ សរុបមានចំនួន ២៤ ភូមិ ។

ចំណែក ខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចោមចៅទី១ មាន០៨ ភូមិ៖ ភូមិគោកចំបក់, ភូមិទួលពង្រ, ភូមិត្រពាំងរំចេក, ភូមិចោមចៅ១, ភូមិត្រពាំងថ្លឹង១ភូមិត្រពាំងថ្លឹង ២, ភូមិត្រពាំងថ្លឹង ៣, ភូមិត្រពាំងថ្លឹង ៤។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្តីពី ការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់ជូន។

ក្នុងនោះចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហមនៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹង មានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖ ១- ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ២- ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រុងមាន់ ភូមិទ្រា ៣- វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទៅយកសំណាកនៅ៖
១- សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង ។
២- ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ ។
៣- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យIII ក្នុងភូមិត្រពាំងថ្លឹង១ ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ។
ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬ គេចវេះមិនទៅយកសំណាកធ្វើតេស្ដរកវីរុសកូវីដ ១៩ តាមការណែនាំនេះនឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម