ព័ត៌មានជាតិ
អាជ្ញាធរប្រកាសឈប់ធ្វើពិធីចែកអំណោយ គឺយកអំណោយទៅដល់មុខផ្ទះពលរដ្ឋតែម្តង
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ធ្វើពិធីចែកអំណោយទៀតហើយ តែអាជ្ញាធរ នឹងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរអោយព្រួយបារម្ភណ៍។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួនជាង៨០០ គ្រួសារ នៅខណ្ឌដូនពេញ នារសៀល ថ្ងៃទី២៤ ខែមេសានេះ ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានមានប្រសាសន៍ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ភូមិដ្ឋាន២សប្តាហ៍នេះ។
លោកថា បើបងប្អូន ចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩បាន នោះរដ្ឋាភិបាលនិងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។

លោកឃួង ស្រេង បញ្ជាក់ដែរថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញលែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធរនឹងនាំយកអំណោយទៅជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដល់មុខផ្ទះតែម្តង។
គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញនេះមានចំនួន៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣គឺសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


