ព័ត៌មានជាតិ
គិតត្រឹមថ្ងៃនេះ ខេត្តស្វាយរៀងកើនអ្នកឆ្លងកូវីដ១៩ ដល់ ៣១៤ នាក់
លោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៦មេសានេះថា គិតត្រឹមថ្ងៃទី២៥ខែមេសានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ កើនឡើងដល់ចំនួន៣១៤នាក់ហើយក្នុងចំណោមពលរដ្ឋដែលបានយកសំណាកទៅធ្វើតេស្ត ៤៤៤៥នាក់។

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន៣១៤នាក់ ស្រី១២៦នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន២៧៨នាក់និងជនជាតិបរទេសចំនួន35 នាក់។
មានមន្ទីរពេទ្យនិងមណ្ឌលព្យាបាលចំនួន៣ ដែលអ្នកជំងឺកំពុងសម្រាកព្យាបាល។ ទី១មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ទី២ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ក្រុងបាវិត។
អ្នកជំងឺជាសះស្បើយសរុបចំនួន១៤៩នាក់ ស្រី៦៦នាក់ និងមានអ្នកជំងឺស្លាប់ចំនួន៤នាក់ ស្រី១នាក់។ ទាក់ទិននឹងការយកសំណាកវិញ លោកបណ្ឌិតកែរ រដ្ឋា បានឲ្យដឹងថាក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះក្រុមការងារម្ទីរសុខាភិបាលខេត្តបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ចំនួន៤៤៤៥នាក់ក្នុងនោះលើកទី១ចំនួន២៥៨១នាក់ស្រី៩៤៦នាក់។លើកទី២ចំនួន១៧៧១នាក់ ស្រី៦៧០នាក់។លើកទី៣ចំនួន១៦នាក់ស្រី៩នាក់និងយកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន៧៧នាក់ ស្រី ២៨៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


