ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោង ជួសជុលបណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្តជាស្ថាពរ
បន្ទាប់ពីជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៅតាមបែបបទនៃធម្មនុញ្ញអង្គរ គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារជួសជុលជាស្ថាពរហើយ។

លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុលបានឱ្យដឹងថា គម្រោងជួសជុលបណ្ណាល័យខាងជើង នៃរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការជួសជុលនៅខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកពន្យល់ថា គម្រោងនេះបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូល ឱ្យមានភាពរឹងមាំឡើងវិញ។

លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុល
តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល បណ្ណាល័យនេះត្រូវបានអាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវចូលទស្សនានោះទេ ដោយបារម្ភប៉ះពាល់សុវត្ថិភាព ព្រោះថាថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់បានដោយយថាហេតុ។ តាមការគូសបញ្ជាក់ពីលោក ម៉ៅ សុខនី គម្រោងជួសជុលនេះ ចែកជា២ផ្នែក គឺទី១ ការងារពង្រឹងសាច់ថ្ម និងទី២ ការងារជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។ យ៉ាងណាសព្វថ្ងៃនេះក្រុមការងារកំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរ ក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។



ក្រោយពេលជួសជុលរួច អ្នកជំនាញមានសុទិដ្ឋិនិយមថា បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត អំឡុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត ក្រោយទីតាំងនេះ បានបិទមិនឱ្យចូលទស្សនាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចទស្សនាចម្លាក់អប្សរាដ៏ល្អឯក សិក្សាពីតួនាទី និងរចនាសម្ព័ន្ធនៃបណ្ណាល័យកាន់តែស៊ីជម្រៅបន្ថែម៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា



-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា និងការគំរាមបិទច្រកសមុទ្រក្រហម


