Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចែកកូនឈើចម្រុះជិត ១៥,០០០ ដើម ជូនពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើចម្រុះសរុបចំនួន ១៤,៧៣៨ ដើមបន្ថែមទៀត ដោយឥតគិតថ្លៃ ជូនដល់ ស្ថាប័នរដ្ឋ ឯកជន ព្រមទាំងសាធារណជន ដើម្បីយកទៅដាំដុះ ក្នុងបំណងបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនឈើដែលបានផ្តល់ជូនដោយឥតគិតថ្លៃ ពីថ្ងៃទី ២៥ ខែមិថុនា ដល់ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ រួមមាន ៖ ១.ប្រគេនកូនឈើចម្រុះជូន ព្រះអង្គ ណម យ៉ា គង់នៅវត្តរាជាយតនារាម ហៅ វត្តអូរប្រាសាទ ចំនួន ១,០០០ ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ស្ថិតក្នុងភូមិ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់ ៣០០ ដើម ច្រេស ១០០ ដើម បេង ២០០ ដើម ឈើទាល ២០០ ដើម និង គគីរ ២០០ ដើម។

២.ផ្តល់កូនឈើចម្រុះជូន លោក ឈុំ រី នាយកវិទ្យាល័យ បាយ័ន ចំនួន ២៥០ ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់ ១០០ ដើម បេង ១០០ ដើម និង គគីរ ៥០ ដើម។ ៣.ផ្តល់កូនឈើចម្រុះជូនមូលនិធិបរិស្ថានអ៊ីអន ចំនួន ១០,០០០ ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង ១,០០០ ដើម បេង ៥០០ ដើម ធ្នង់ ១,០០០ ដើម ច្រេស ១,០០០ ដើម គគីរ ៥០០ ដើម កកោះ ៥០០ ដើម ឈើទាល ១,០០០ ដើម រាំងភ្នំ ៣០០ ដើម ផ្តៀក ១០០ ដើម ខ្នុរព្រៃ ៣០០ ដើម ក្ងោក ២០០ ដើម ខ្នារ ៣០០ ដើម ចាមរី ២០០ ដើម ឥន្ទនេល ២០០ ដើម ព្កុល ២០០ ដើម រំដួល ២០០ ដើម ស្តៅ ៥០០ ដើម និង រាំងទឹក ២,០០០ ដើម។ ៤.ផ្តល់កូនឈើចម្រុះជូន អ្នកស្រី ហុត បូពីរ , អ្នកស្រី រួន សម្ភស្ស , លោក សុខេង , អ្នកស្រី ខេត សុខអេងនី , លោក ម៉ក់ ម៉េងលី , លោក មុត ឈឿន , លោក អឿម រដ្ឋា និង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៧៤៨ ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និង វត្តអារាម ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ឃុំតាសៀម ស្រុកស្វាយលើ ស្រុកស្រីស្នំ ស្រុកសូទ្រនិគម ក្រុងរុនតាឯកតេជោសែន និង ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់ ៤០ ដើម បេង ១១២ ដើម គ្រញូង ១១២ ដើម គគីរ ៧២ ដើម ឈើទាល ៣០ ដើម ព្កុល ៥ ដើម ឥន្ទនេល ៥ ដើម ជើងគោ ២០ ដើម អង្គាបុស្ប ៥ ដើម ប្រាំតម្លឹង ១០ ដើម ត្របែកព្រៃ ៦០ ដើម បូព្រឹក្ស ១០ ដើម អូញម៉ូញ ៥ ដើម ផ្ញៀវ ៣ ដើម ក្ងោក ១៤២ ដើម និង រំដួល ១១៧ ដើម។ ៥.ផ្តល់កូនឈើចម្រុះជូន លោក អ៊ឹង អឿយ , លោក ហាប់ គឹមអាន , លោក យ៉ែម ភិរុណ , លោក ឈឹម លីវៃ និង លោក ស៊ន សម្បត្តិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១,៥៤០ ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និង វត្តអារាម ស្ថិតក្នុងឃុំព្រៃជ្រូក ស្រុកពួក ក្រុងសៀមរាប ខេត្តសៀមរាប និង ខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន ធ្នង់ ៣៥០ ដើម បេង ១៥០ ដើម ច្រេស ៥០ ដើម គគីរ ១៥០ ដើម ឈើទាល ១០០ ដើម គុយ ១១០ ដើម ឥន្ទនេល ១០០ ដើម សិរមាន់ ១០០ ដើម ស្តៅ ២០ ដើម បូព្រឹក្ស ២០ ដើម អូញម៉ូញ ១៤០ ដើម ក្ងោក ១០០ ដើម និង រំដួល ១៥០ ដើម។ ៦.ផ្តល់កូនឈើចម្រុះ ចំនួន ១,២០០ ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និង ដាំនៅតាមទីតាំងនានា ក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ក្ងោក ៤០០ ដើម ក្ងោកតូច ១០០ ដើម ស្តៅ ៤០០ ដើម ជើងគោ ១០០ ដើម លឿងរាជ ១០០ ដើម និង ឥន្ទនេល ១០០ ដើម៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម