សេដ្ឋកិច្ច
កម្ពុជា-ម៉ាឡេស៊ី រួមគ្នាជំរុញវិស័យទេសចរណ៍ សម្រាប់អាស៊ានឱ្យក្លាយជាតំបន់មានសន្តិភាពបំផុតមួយលើពិភពលោក
កម្ពុជា-ម៉ាឡេស៊ី រួមគ្នាជំរុញវិស័យទេសចរណ៍ សម្រាប់អាស៊ានឱ្យក្លាយជាតំបន់មានសន្តិភាពបំផុតមួយលើពិភពលោកតាមរយៈការធ្វើដំណើរទេសចរណ៍ឆ្ងាយរបស់ក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy ដែលធ្វើដំណើរឆ្លងកាត់ ៤ ប្រទេស ពីប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា។

នេះជាការគូសបញ្ជាក់រវាងលោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy ដឹកនាំដោយ DATUK RAHIM BIN HJ HASHIM និង DATUK DR YAAKOP BIN SAPARI នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
នាកាសនោះ DATUK RAHIM BIN HJ HASHIM និង DATUK DR YAAKOP BIN SAPARI បានលើកឡើងពីគោលបំណងនៃ The Trans ASEAN MADANI Convoy ដែលមានគោលដៅពាំនាំនូវសារជាសកលពីសន្តិភាព កិច្ចសហប្រតិបត្តិការរួមគ្នា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍ សម្រាប់តំបន់អាស៊ានដែលត្រូវចូលរួមទាំងអស់គ្នាឱ្យក្លាយជាតំបន់ដែលមានសន្តិភាពបំផុតមួយលើពិភពលោក។

ក្បូនរថយន្តនេះ ធ្វើដំណើរឆ្លងកាត់ ៤ ប្រទេស រួមមាន ម៉ាឡេស៊ី ថៃ ឡាវ និងកម្ពុជា ដែលបានធ្វើដំណើរចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមពីប្រទេសនីមួយៗ ១២ គ្រឿង សរុបអ្នកចូលរួមជាង ២០០ រូប ដែលសហការរៀបចំដោយ National Cooperative Movement of Malaysia Bhd (Angkasa), the Asean-Japan Friendship Association for the 21st Century, Malaysia, and Koperasi Perumahan Awam Malaysia (Kopama) Bhd។
កម្មវិធីនេះ ក៏ត្រូវបានរៀបចំឱ្យស្របជាមួយយុទ្ធនាការ Visit Malaysia Year 2026 ដែលត្រូវបានប្រកាសបើកជាផ្លូវការដោយលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ីកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី ហួត ហាក់ បានអរគុណចំពោះគណៈប្រតិភូដែលបានជ្រើសរើសធ្វើដំណើរមកទស្សនកិច្ចផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសភាពការណ៍ពិត កត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ល្អប្រសើរ សុវត្ថិភាពផ្តល់ជូនដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលវិលទៅរកប្រក្រតីភាពដូចមុន ក្រោមការដឹកនាំរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ជាពិសេស គឺបដិសណ្ឋារកិច្ចដ៏កក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងជម្រើសកន្លែងស្នាក់នៅដ៏សំបូរបែប និងម្ហូបអាហារមានឱជារសឆ្ងាញ់ពិសាជាមួយនឹងជម្រើសហាឡាល (Halal) ផងដែរ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី សង្ឃឹមថា គណៈប្រតិភូក្បូនរថយន្តអាស៊ាននឹងពាំនាំនូវអនុស្សាវីរិយ៍ល្អៗ សក្តានុពលទេសចរណ៍ និងវិនិយោគ ព្រមទាំងសភាពការណ៍ល្អប្រសើរផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ី និងភ្ញៀវទេសចរអន្តរជាតិបន្តធ្វើដំណើរទេសចរណ៍នៅកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


