Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-ម៉ាឡេស៊ី ​សម្រេច​បាន ១ ​ពាន់លានដុល្លារ ​កើន​ជាង​ ២៤%​

បានផុស

នៅ

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ម៉ាឡេស៊ី ​សម្រេច​បានជាង​ ១ ​ពាន់លានដុល្លារ​នៅក្នុងឆ្នាំ ២០២៥ ​កើន​ឡើង ​២៤,៦៦% ​ធៀបនឹងឆ្នាំ ២០២៤ ​ឆ្លុះ​បញ្ចាំង​ពីភាពជាដៃគូដ៏រឹងមាំជាច្រើនទសវត្សរ៍ ​ក្នុង​ការ​ជំរុញ​ការធ្វើពាណិជ្ជកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ម៉ាឡេស៊ី សម្រេច​បាន ១,១ ពាន់លានដុល្លារ កើន ២៤,៦៦% ក្នុងនោះ កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ ម៉ាឡេស៊ី មានតម្លៃ ១៤៣ លានដុល្លារ ធ្លាក់ចុះ ២,៥៥% ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%។​

​ប្រទេសម៉ាឡេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​​ទី ​១០ របស់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន ​អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ​កាណាដា អេស្ប៉ាញ ​និងអាល្លឺម៉ង់​។​

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ​ដោយសារ​ប្រជាពលរដ្ឋ​ពហិការទំនិញថៃ ខណៈកម្ពុជាបង្វែរការផ្គត់ផ្គង់ពីបណ្តាប្រទេសមួយចំនួន ជាពិសេស​នៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ចិនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម