សេដ្ឋកិច្ច
អាល្លឺមង់ផ្តល់ហិរញ្ញប្បទាន ៤២ លានអឺរ៉ូ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអាល្លឺមង់បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន ៤២ លានអឺរ៉ូ (ប្រមាណជាង $៤៨ លាន) ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសម្រាប់ឆ្នាំ ២០២៥-២០២៦ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ការផ្តល់ផ្តល់ហិរញ្ញប្បទាននេះបានធ្វើឡើងក្នុងឱកាសកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ កាលពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលដៅចម្បងនៃកិច្ចចរចារួមមាន ១. ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង២. ពិនិត្យ និងតម្រង់ទិស វិស័យអាទិភាពនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរនាពេលអនាគត។
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា កិច្ចចរចាឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

លោកស្រី Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាប្រធានគណៈប្រតិភូអាល្លឺម៉ង់ បានកោតសរសើរចំពោះ វឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការអនុវត្ត អាទិភាពអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្រោមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១។
ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច, ប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជាលទ្ធផលនៃកិច្ចចរចានេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់។
ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន ៣ រួមមាន ១. ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ២. សុខាភិបាល និងគាំពារ សង្គម និង៣. ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗ ដូចជា វិមជ្ឈការ និងវិសហមជ្ឈការ និងឌីជីថលូបនីយកម្ម៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


