ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលលើកទឹកចិត្តឱ្យមន្ទីរពេទ្យកម្រិក ២ រៀបចំក្រុមការងារសល្យសាស្រ្ត សម្ភព និងសណ្តំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានលើកទឹកចិត្តឱ្យមន្ទីរពេទ្យកម្រិក២ CPA2 រៀបចំក្រុមការងារសល្យសាស្រ្ត សម្ភព និងសណ្តំដើម្បីធានាអនុវត្តការងារប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៦-២០៣៥។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការសល្យសាស្ត្រ សម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាលតាមប្រព័ន្ធសប្បនិម្មិត Zoom ដើម្បីរៀបចំចាប់ផ្តើមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៦-២០៣៥ (NSOAP) លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសល្យសាស្ត្រ សម្ពព និងសណ្តំថ្នាក់ជាតិ បាន រំលឹកឡើងវិញពីសកម្មភាពអាទិភាព និងសូចនាការសំខាន់ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តជាតិ NSOAP និងអំពីការងារសំខាន់ៗ ដែលមន្ទីរពេទ្យទាំងអស់ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានីខេត្តCPA3 និងមន្ទីរពេទ្យបង្អែកកម្រិតពីរCPA2 ត្រូវយកចិត្តទុកដាកជាពិសេស សម្រាប់ការបម្រើសេវាសល្យសាស្រ្ត សម្ភពនិងសណ្តំ ជូនដល់អ្នកជំងឺដើម្បីធានាបានការបំពេញការងារជាប្រក្រតី ក្រោយទទួលការព្យាបាលថែទាំពីសេវាសល្យសាស្រ្តសម្ភពនិងសណ្តំ។

លោកសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យមន្ទីរពេទ្យកម្រិក២ CPA2 រៀបចំក្រុមការងារសល្យសាស្រ្ត សម្ភព និងសណ្តំដើម្បីធានាអនុវត្តការងារប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៦-២០៣៥(NSOAP) ។ លើសពីនេះទៀតគ្រប់មន្ទីរពេទ្យត្រូវរៀបចំកត់ត្រា ប្រមូលទិន្នន័យសម្រាប់ឆ្លើយតបសូចនាការសំខាន់ៗ ដែលមានចែងក្នុង NSOAP ការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងរៀបចំគោលនយោបាយនានា ដែលមានកម្មវិធី Data-Centered Leadership (DCL) គាំទ្រដោយអង្គការ Vital Strategies៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


