Connect with us

ព័ត៌មានជាតិ

រកឃើញបទល្មើស Online Scam ១ករណី លើ៨៥ទីតាំងឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងប្រតិបត្តិការនៅថ្ងៃទី​៨មិថុនា

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ទីតាំងបានចំនួន៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៦៩នាក់ (ស្រី១៣៩នាក់)ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន១៨នាក់។ ក្នុងចំណោម៨៥ទីតាំងនេះ បានរកឃើញករណី
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីស្ថិតនៅបុរីអាម៉ូរីសែនសុខ ផ្ទះលេខ១៨បេ ផ្លូវលេខ០៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី១នាក់) គ្មានលិខិតឆ្លងដែន៥នាក់ក្នុងនោះមានជនជាតិចិន៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងដកហូត សម្ភាររួមមានកុំព្យូទ័រ យួរដៃ១គ្រឿង ទូរស័ព្ទ ៥២គ្រឿង ធុងCPU ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ការរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន១ករណី នៅខណ្ឌសែនសុខនេះ បើតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាពវិនិយោគដែលមានគោលដៅទៅប្រទេសចិន។

ដោយឡែកនៅខណ្ឌកំបូលក្រុមការងារបានបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ ចំនួន ១ករណីស្ថិតនៅសណ្ឋាគារហៃយ៉ាត់ ( ហៃឡី) និងអគារពាណិជ្ជកម្ម លើក្បាលដីលេខ៣៩៩៤ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ក្នុងនោះ មានជនជាតិចិន៧នាក់ និងជនជាតិខ្មែរ ១នាក់ ព្រមទាំងដកហូតសម្ភាររួមមាន តុបាការ៉ាត់ ៩តុ (គ្មានជើង), ម៉ូនីទ័រប៉ាការ៉ាត់ ៨គ្រឿង, ស្លត់ម៉ាស៊ីន១១, ទូរូឡែត១, ទូបាញ់ត្រី២, តុម៉ាជាំង១, ម៉ូនីទ័រ ១០គ្រឿង, ធុងCPU ៤គ្រឿង, Printer ២គ្រឿង, ម៉ាស៊ីនរាប់លុយ ២គ្រឿង, ឧបករណ៍ Server មួយចំនួន, កៅអីខ្មៅវិល ១៨កៅអី, កៅអីពូកមាស ៥៦កៅអី, កៅអីក្រហមខ្មៅ ៤៥កៅអី, កៅអីស ៩កៅអី។ បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារទាំងអស់នោះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ១២ទីតាំង មនុស្សចំនួន ៣៣នាក់ គិតជាថវិកាសរុបបានចំនួន ១៣២.០០០.០០០រៀល (មួយរយសាមសិបពីរលានរៀល )៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម