ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ នាំយកម៉ាស់ ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសាលាសង្កាត់ទាំង៨ នាំយកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងតាមសហគមន៍ ក្នុងមូលដ្ឋាន ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ម៉ាស់ដែលចែកជូនប្រជាពលរដ្ឋក្រីក្រ និងតាមបណ្ឌាសហគមន៍នេះ គឺធ្វើឡើងតាមបណ្តាសង្កាត់ទាំង៨ ។នៅក្នុងឱកាសនោះ ក្រុមមន្ត្រី បានផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យសំអាតខ្លួនប្រាណដោយប្រើប្រាស់សាប៊ូលាងដៃ ឬយកអាល់កុលលាងសំអាតដៃ ពិសេសត្រូវពាក់ម៉ាស់ ឲ្យបានគ្រប់ៗគ្នា និងកុំមានការធ្វេសប្រហែស។

លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ម៉ាស់ដែលជាអំណោយផ្ទាល់របស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងតាមសហគមន៍ ក្នុងមូលដ្ឋានប្រមាណ១៥ម៉ឺននាក់៕
អត្ថបទ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី