ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទទួលថវិកាពីសប្បុរសជនជាង១២ម៉ឺនដុល្លារ
ដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌ សាខាកាកបាទក្រហមខេត្តកំពង់ចាម បានអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ ៖ «ទាំងអស់គ្នារូមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលថវិកាចូលរួមពីសប្បុរសជនចំនួនជាង១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ពិធីនោះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងការចូលរួមពីសប្បុរសជននានា ជាច្រើននាក់ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ ។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ នេះ មានសប្បុរសជនជាច្រើន និងមន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចូលរួមឧបត្ថម្ភ ថវិកាតាមសទ្ធាជ្រះថ្លា ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចំនួនជាង ១២ម៉ឺនដុល្លារអាមេរិក ទុកសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ លោកក៏បានបញ្ជាក់ដែរថា បើទោះបីជាកម្មវិធីនេះ បានបញ្ចប់ទៅហើយក្ដី តែចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតែបន្តការទទួលថវិកាគាំទ្រ ពីសប្បុរសជនផ្សេងៗទៀត ជារៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ផងដែរថា ពីមួយឆ្នាំ ទៅមួយឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងអនុសាខាក្រុង ស្រុក នីមួយៗ កំពុងបានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ។
ជាមួយគ្នានោះដែរ សាខាកាកបាទក្រហមខេត្ត និងអនុសាខាក្រុង ស្រុកនីមួយៗ ក៏ត្រូវស្វះស្វែង ក្នុងគៀរគររកមូលនិធិ ពីសប្បុរសជននានា ក្នុងគោលបំណង ត្រៀមបង្ការ និងឆ្លើយតប ទាន់ពេលវេលា ដល់ជនទីទ័លក្រ ងាយរងគ្រោះ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងឆ្នាំបន្តបន្ទាប់ទៀត ផងដែរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


