Connect with us

ព័ត៌មានជាតិ

ត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលចំណាយជាង៦.៥ពាន់ លានរៀល ឧបត្ថម្ភស្ត្រីសម្រាលកូនជាង១៦០០០នាក់

បានផុស

នៅ

លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម ប.ស.ស.បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២១នេះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ៦.៥ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន ១៦ ៣៨៥នាក់។

លោកបានបន្តទៀតថា ដោយឡែកសម្រាប់ការផ្តល់តាវកាលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ទឹកប្រាក់សរុបប្រមាណជាង ៣.៨ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនសមាជិករបស់ខ្លួនសរុបចំនួន ២១ ៩៣៨នាក់ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។

គោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ដូចខាងក្រោម៖សម្រាលបានកូន១ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល ហើយអ្វីដែលពិសេសជាងនេះទៅទៀតកូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម