ព័ត៌មានជាតិ
អង្គការ យូណេស្កូ ធ្វើយុទ្ធនាការបែបសិល្បៈប្រឆាំងនឹងការរើសអើង
អង្គការយូណេស្កូ (UNESCO)បានចាប់ផ្តើមធ្វើយុទ្ធនាការបែបសិល្បៈមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។
តំណាង អង្គការយូណេស្កូ បានឲ្យដឹងថា យុទ្ធនាការនេះ បានចាប់ផ្តើមអស់រយៈពេល២ខែកន្លងមកហើយ ហើយសង្កេតឃើញថា មានក្រុមមនុស្ស អង្គការ ស្ថាប័នមួយចំនួន បានស្ម័គ្រចិត្តនៅក្នុងការចូលរួមសហការ ដើម្បីផ្សព្វផ្សាយពីការសន្ទនាបែបអន្តរវប្បធម៌ ការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
យុទ្ធនាការនេះ ធ្វើឡើងដោយ គូស គំនូរដីសបែប សិល្បៈបង្កប់នូវអត្ថន័យដ៏ធំធេង ដោយការប្រើប្រាស់រូបផ្ការីក ពាក្យពេចន៍ខ្លីៗ មានន័យមួយចំនួនទាំង ភាសាខ្មែរ និងអង់គ្លេសនិងរូបសញ្ញាផ្សេងៗ។

ពាក្យពេចន៍ដែលប្រើប្រាស់នោះត្រូវបានជ្រើសរើសដើម្បីបង្ហាញពីការប្រឈម ដែលកំពុងកើតមានក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩និងពាក្យពេចន៍វិជ្ជមាន និងលើកទឹកចិត្តមួយចំនួនពីប្រធានបទនៃយុទ្ធនាការ “បើកបេះដូងអ្នក” (Open Your Heart)។
តំណាងដដែលរូបនោះ បានបន្តឲ្យដឹងទៀតថា ចំពោះអត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃ វីរុសនៅ ក្នុងខ្យល់។ ផ្ទៃជារង្វង់ និង គ្រាប់ពូជផ្កា គឺបង្ហាញពីធាតុសំខាន់ពីរនៃស្លាកសញ្ញារបស់យុទ្ធនាការ ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក”៕
អត្ថបទ ៖ វត្តី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


