ព័ត៌មានជាតិ
កសិករឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ ដាំដំណាំខុសពីគេ អតិថិជនមានមិនខ្វះ ខ្លះមករកទិញដល់ចម្ការ
ត្បូងឃ្មុំ៖ កសិករដាំឳឡឹកលឿង ត្រសក់ផ្អែម ពោតពណ៍ស្វាយ និងម្នាស់ទឹកឃ្មុំក្នុងឃុំទន្លេបិទ ទោះបីបច្ចប្បន្នជួបវិបត្តិកូវីដ១៩យ៉ាងណាក៍ដោយ តែផលដំណាំនៅតែមានតម្រូវការខ្ពស់លើទីផ្សារ។
កសិករ ប៊ូ ម៉ាន ដែលមានកំពុងពង្រីកផ្ទៃដីដាំដុះ ប្រមាណជិត១០ហិចតា ក្នុងភូមិទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចាប់អារម្មណ៍មកបង្កបង្កេីនផលដំណាំដែលមានលក្ខណៈខុសប្លែកពីគេ ខណៈនៅតំបន់នេះពុំមានអ្នកដាំ។



កសកិរ ប៊ូ ម៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះតម្រូវការលេីទីផ្សារទាំងអ្នកមកទទួលបោះដុំ និងមកទិញដល់ចម្ការជាលក្ខណៈគ្រួសារមានការកេីនឡេីងខ្ពស់ ព្រោះអតិថិជនចូលចិត្ត និងគាំទ្រនូវផលិតផល ដូចជា ឳឡឹកពណ៍លឿង ព្រោះរសជាតិផ្អែមឆ្ងាញ់និងបែបធម្មជាតិពិតពេលមកដល់ចម្ការ។ បេីទោះកម្ពុជារងគ្រោះវិបត្តិកូវីដ១៩យ៉ាងណាក៍ដោយ តែប្រជាពលរដ្ឋនៅតែទទួលទាន និងតម្រូវការបន្លែ ម្ហូបអាហារ ត្រីសាច់ខ្ពស់។


កសិកររូបនេះបន្ថែមទៀតថា តំបន់ដែលលោកកំពុងបង្កបង្កេីនផលនេះជាតំបន់វាលទំនាប ដីមានជីវជាតិល្អ តែអ្វីដែលប្រឈមក្នុងការដាំដុះនោះ គឺបញ្ហា ទឹកជំនន់ អាកាសធាតុប្រែប្រួល មានសត្វចង្រៃ និងស្មឡជាដេីម។ ដំណាំទាំងប៉ុន្មានមុខនេះសព្វនេះបងប្អូនប្រជាពលរដ្ឋនិយមគាំទ្រ និងចូលចិត្តទទួលទាននោះគឺឪឡឹកពណ៍លឿង និងត្រសក់ផ្អែមដែលភាគច្រេីនអ្នក ដែលមកដល់កន្លែងចំការ តែងតែជឿទុកចិត្តព្រោះជាផលិតផលដែលកសិករដាំដុះនៅទីនេះមែន ចំណែកឯការទទួលស្វាគមន៍ពីម្ចាស់ចម្ការ មានលក្ខណៈល្អប្រសេីរ និងតម្លៃសមរម្យអាចទទួលយក៕


អត្ថបទ និង រូបភាព៖ លោក ហុង ម៉េងហៀ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


