ព័ត៌មានជាតិ
ពលករមកពីថៃ ដេញប្រពន្ធកូនចេញក្រៅបន្ទប់ចត្តាឡីស័ក រួចចងកសម្លាប់ខ្លួនចោលគ្រួសារ
ខេត្តបាត់ដំបង៖ បុរសម្នាក់បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកច្រើនសារមិនសម្រេច តាំងពីនៅប្រទេសថៃ ទីបំផុតបានស្លាប់នៅក្នុងមណ្ឌល ចត្តាឡីស័ក ដោយសារចង.កសម្លាប់ខ្លួន។
នៅថ្ងៃទី១៥ខែ ឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោង ១ និង ១០នាទី មានការភ្ញាក់ផ្អើលដោយសារតែមានករណីមនុស្សចង.កស្លាប់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ក្នុងស្រុកឯកភ្នំ។

តាមការបំភ្លឺពីឈ្មោះ អេម ដួង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកម្មករមកពីប្រទេសថៃ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ បានមកធ្វើចត្តាឡីស័កកំរិត០១ នៃអនុវិទ្យាល័យព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលត្រូវជាប្រពន្ធជនរងគ្រោះ(សព) បានបំភ្លឺឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៣០នាទី ប្តីរបស់ខ្លួនបានហូបបាយជុំគ្នាជាមួយកូនស្រី ឈ្មោះធី យ៉តស៊ី អាយុ៧ឆ្នាំ នៅក្នុងបន្ទប់ចត្តាឡីស័កកំរិត០១ នៃអនុវិទ្យាល័យព្រែកនរិន្ទ លុះរហូតដល់ម៉ោង១២និង០០នាទី ប្តីរបស់ខ្លួន បានសុំឲ្យប្រពន្ធនិងកូនរបស់ខ្លួនចេញទៅអង្គុយលេងខាងក្រៅក្រោមដើមច័ន្ទគិរី ដែលមានចម្ងាយ ១៥ម៉ែត្រ ពីបន្ទប់ស្នាក់នៅ លុះរហូតដល់ម៉ោង១៣និង១០នាទី ខ្លួនក៏បានដើរទៅបន្ទប់ដើម្បីមើលប្តី ពេលនោះខ្លួនបានឃើញប្តីចងក ដោយប្រើខ្សែកន្សែងក្រម៉ាការ៉ូពណ៌ស លាយពណ៌ក្រហម នៅនឹងឥដ្ឋប្រហោងក្នុងបន្ទប់ស្នាក់នៅស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏ស្រែកឆោរឡោ ឲ្យក្រុមគ្រូពេទ្យ មកជួយ តែយឺតពេលទៅហើយ។


សពមានឈ្មោះ ថន ចាន់ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករកសិកម្ម មកពីប្រទេសថៃ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា កាលនៅប្រទេសថៃ ប្តីរបស់ខ្លួន(សព)បានផឹកថ្មាំបាញ់ស្មៅ ដើម្បីសម្លាប់ខ្លួន ហើយក៏បានព្យាយាមធ្វើអត្តឃាត(ចងក)ជាច្រើនដងមកហើយ តែប្រពន្ធជួយឃាត់បាន។ ដោយមូលហេតុមានជម្ងឺរសរសៃរប្រសាទ។

ក្រោយពីក្រុមគ្រូពេទ្យ បានយកសំណាកទៅធ្វើតេស្ត ឃើញថាអវិជ្ជមាន ជម្ងឺរ Covid-19 សពបានប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


