Connect with us

ព័ត៌មានជាតិ

កុដិ​១​ខ្នង​ ត្រូវ​​អគ្គិភ័យ​លេប​ត្របាក់ទាំង​ព្រឹក នៅ​វត្តភ្នំ​ក្រោម​

បានផុស

នៅ

​ករណី​ទុស្សេ​ខ្សែភ្លើងមួយ​កន្លែង ​បណ្តាល​ឲ្យ​ឆាបឆេះ​កុដិ​១​ខ្នង​ និង​ខូចខាត​សម្ភារ​មួយ​ចំនួន​។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ថ្ងៃ​ទី​១៩​ ខែឧសភា​ឆ្នាំ​២០២១ ​នៅ​ត្រង់ចំណុច​វត្ត ព្រះព្រហ្ម​ភ្នំ​រំ​ចង់ ក្រឡះ​វិល​វង្ស សុវណ្ណ​បុប្ផា គិរី​ចុង​កោះ ជម្ពូ​ព្រឹក្សា​(​ហៅ​វត្ត​ខ្នងភ្នំ​ក្រោម​)​ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​កុដិ​ព្រះសង្ឃ​ចំនួន​០១​ខ្នង​ទំហំ​៤×៦​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ឆេះ​ទាំងស្រុង​។​ លោក​បន្តថា ការខូចខាត កុដិ​ចំនួន​០១​ខ្នង រថយន្ត​កែច្នៃ​ចំនួន​០១​គ្រឿង ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាស៊ីនភ្លើង​ចំនួន​០១​គ្រឿង នឹង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​។​ លោក​បន្ថែមទៀតថា ក្នុងករណី​ពន្លត់​អគ្គិភ័យ​នេះ​បាន​កិច្ចសហការ​ពី​ព្រះសង្ឃ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​។​

លោក​បញ្ជាក់ថា មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ បណ្តាលមក​ពី​ទុស្សេ​ខ្សែភ្លើង​។​ លោក​អធិការ​បញ្ជាក់​ថា ករណី​នេះ​ពន្លត់​ហើយ​ជា​ស្ថាពរ​នៅ​ម៉ោង​០៧​និង​៣០​នាទី ហើយ​ក្នុង​ករណី​អគ្គិភ័យ​នេះ​ មិនមាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​ឡើយ​៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​សមត្ថកិច្ច​ចម្រុះ​ចុះ​រើរុះ​តូប​ នៅ​ក្រុង​កំពង់ឆ្នាំង​ បាន​ជោគជ័យ​១០០% ដើម្បី​ជំរុញ​ការ​ចាក់ដី​ធ្វើ​ទីទួល​សុវត្ថិភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៤ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម