ព័ត៌មានជាតិ
ទៅលេងសៀមរាប ចាយត្រឹម ៥ ដុល្លារ ទទួលបទពិសោធន៍ជិះកន្រ្តកវិលខ្ពស់បំផុតទី ៣ នៅអាស៊ាន
ខេត្តសៀមរាបក្រៅពីប្រាសាទបុរាណជាទីចាប់អារម្មណ៍ នៅមានគោលដៅទេសចរណ៍ជាច្រើនទៀតសម្រាប់បម្រើការកម្សាន្តសប្បាយដល់ភ្ញៀវទេសចរ។
កន្រ្តកវិលអង្គរអាយជាផ្នែកមួយដែលទេសចរមិនអាចរំលងបាន ពេលធ្វើដំណើរទៅលេងខេត្តសៀមរាប។ សេវាកម្មកន្រ្តកវិលបានបើកដំណើរការនៅដើមឆ្នាំ ២០២០ ដែលនឹងផ្តល់បទពិសោធន៍ដល់អ្នកទេសចរបានទស្សនាទេសភាពជុំវិញទីក្រុងសៀមរាបរហូតអាចមើលឃើញដល់ភ្នំគូលែន ភ្នំបូក និងបឹងទន្លេសាបថែមទៀតផង។

កន្រ្តកវិលដែលមានកម្ពស់ ៨៥ ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍នេះ មានទីតាំងនៅជាប់ភូមិវប្បធម៌ បានក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរមកកម្សាន្តឥតដាច់ជារៀងរាល់ថ្ងៃ ដើម្បីអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញក្រុងសៀមរាបពីលើអាកាស។
មាន ៤៨ កន្រ្តក អាចផ្ទុកមនុស្សបាន ១៩២ នាក់ក្នុងពេលតែមួយ ទូកន្ត្រកនីមួយៗមានបំពាក់ដោយម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ខណៈកន្រ្តកវិលយឺតៗមិនធ្វើអ្នកមានអារម្មណ៍ស្រឺតឬភ័យបារម្ភឡើយ។

តម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យជាជនជាតិខ្មែរត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ អាចជិះបានរយៈពេល ១៨ នាទី។ ទាក់ទងសុវត្ថិភាព ត្រូវបានធានាដោយអ្នកបច្ចេកទេសជប៉ុនដែលមានការត្រួតពិនិត្យជាទៀងទាត់។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


