Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​រើរុះ​តូប​ នៅ​ក្រុង​កំពង់ឆ្នាំង​ បាន​ជោគជ័យ​១០០% ដើម្បី​ជំរុញ​ការ​ចាក់ដី​ធ្វើ​ទីទួល​សុវត្ថិភាព​

បានផុស

នៅ

​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង ក្រុង​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី ១៨ និង ១៩ ខែ​ឧសភា​នេះ បាន​អនុវត្ត​វិធានការ​រដ្ឋបាល​រើរុះ​តូប​មិន​រៀបរយ​នៅ​ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ទទួល​បាន​ជោគជ័យ​តាម​ផែនការ មួយ​រយ​ភាគរយ ដើម្បី​ជំរុញ​ការ​ចាក់ដី​ធ្វើ​ទីទួល​សុវត្ថិភាព​ឲ្យ​បាន​រួចរាល់​មុន​ទឹកទន្លេ​ឡើង​ទៅតាម​គម្រោង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី១៩ ខែ​ឧសភា​នេះ​ លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ភួ​ន ឈួ​យ​អេង បាន​ឲ្យ​ដឹងថា តូប​លក់ដូរ​មិន​រៀបរយ​នៅតាម​ចិញ្ចើម​ផ្លូវ​ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង​ខាងលើនេះ​ មាន​ចំនួន ១៣៦ តូប គឺ​ត្រូវ​បាន​រុះរើ​អស់ទាំង​ស្រុង​នៅ​ម៉ោង ៤ ល្ងាច ថ្ងៃទី​១៨ ខែ​ឧសភា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​និង​អាជ្ញាធរខេត្ត​ក្រុង​បាន​សហការគ្នា​អនុវត្ត​វិធានការ​រដ្ឋបាល​រយៈ​ពេល​ថ្ងៃ​២​ជាប់ៗ​គ្នា​រួចមក ។​

​គួរ​បញ្ជាក់​ថា ​គណៈបញ្ជាកា​រឯក​ភាព​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ បាន​ចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​កាលពី​ថ្ងៃទី១៣ ខែឧសភា ជូន​ដល់​អាជីវករ​លក់ដូរ​តាម​តូប​នៅ​ជួរ​ដើម​ស្រល់​ខាងលើនេះ​ ឲ្យ​រុះរើ​តូប​របស់​ខ្លួន​តាម​ការ​ស្ម័គ្រចិត្ត នឹង​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កំពង់ឆ្នាំង​ថ្មី​ ដែល​បាន​ធ្វើ​រួចរាល់​ហើយ ។ ព្រោះថា​អាជ្ញាធរ​បាន​ជូនដំណឹង​ជាច្រើនលើក​ច្រើន​សារ​រួច​មកហើយ​តាំងពី​ឆ្នាំ​២០២០​មក​ដើម្បី​យក​ចំណុច​ខាងលើនេះ​ ធ្វើជា​ទីទួល​សុវត្ថិភាព និង​ធ្វើ​ពង្រីក​ធ្វើ​សួនច្បារ រឿង​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង។​

​ប៉ុន្តែ​រហូតមកដល់​ការចេញ​សេចក្តីជូនដំណឹង​ចុងក្រោយ​នេះ នៅ​ថ្ងៃទី១៣ ខែ​ឧសភា ​ឆ្នាំ​២០២១ នេះ​ទៀត តែ​អាជីវករ​ទាំងអស់​នៅតែ​មិន​ព្រម​រុះរើ​តូប​របស់​ខ្លួន​ចេញ​ឡើយ។ ទើប​នៅ​ថ្ងៃទី​១៧ និង​១៨​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​តឹងតែង ទើប​អាជីវ​ករទាំង ១៣៦ តូប ស្ម័គ្រចិត្ត​ទាំង​បង្ខំ​រុះរើ​តូប​ចេញពី​ចំណុច​នេះ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​អភិបាល​​ខេត្តឧត្ដរមានជ័យ ឡើងភ្នំដងរែក សួរសុខទុក្ខ​កម្លាំងឈរ​ជើងនៅប្រាសាទតាមាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម