ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ធ្វើជាមេទ័ព ត្រូវតែចូលសមរភូមិជួរមុខ ទើបធ្វើកិច្ចការធំបាន
បន្ទាប់ពីប្រកាសបង្កើតរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិកតា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើទឹកដីខេត្តបាត់ដំបងភ្លាម បានធ្វើឲ្យមហាជនគាំទ្រជាខ្លាំង។ ជាមួយនឹងគម្រោងប្រើដើមទុន រាប់សិបលានដុល្លារនេះ អ្នកឧកញ៉ាបានចុះសមរភូមិផ្ទាល់តែម្ដង ហើយលោកបានប្រើពាក្យមួយ ឃ្លាលើបណ្ដាញសង្គមយ៉ាងចាក់ដោតតែម្ដង ” ធ្វើជាមេទ័ព ត្រូវតែចូលសមរភូមិជួរមុខ ទើបធ្វើ កិច្ចការធំបាន”។


គម្រោងរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិកតា របស់អ្នកឧកញ៉ាធ្លាប់មានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បច្ចុប្បន្នកំពុងតែសម្រុកឈូសឆាយរៀបចំដី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រមូលផ្ដុំនៅកន្លែងកម្សាន្តជាច្រើនប្រភេទមានដូចជា៖
១.កោះចាក់សោរបេះដូង
២.ស្ទឹងសាងស្នេហ៍
៣.រម្មណីដ្ឋានវាលស្រែធម្មជាតិ
៥. រីសត សណ្ឋាគារលើកោះជាលក្ខណៈឯកជន
៦. ផែទឹកទេសចរណ៍ ប្រមូលផ្ដុំអ្នកលេងមូតូទឹក
៧.កន្លែងក្មេងលេង
៨.តារាងបាល់ទាត់
៩.កន្លែងប្រគំតន្ត្រី
១០.បុរី វីឡាលំហែរមាត់ស្ទឹង

ហើយអភិវឌ្ឍន៍ប្រមូលផ្ដុំកន្លែងទេសចរណ៍ជាច្រើនទៀត ជាមួយគ្នានោះដែរ គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុន ក៏មានធ្វើការពុះដីឡូត៍លក់ជូនបងប្អូនសម្រាប់សាងសង់លំនៅឋានរស់នៅ ក៏ដូចជាសម្រាប់ ប្រកបអាជីវកម្មដែរ ដោយត្រៀមលក់ជូនក្នុងពេលឆាប់ៗនេះ។

មហាជនរំពឹងថា បន្ទាប់គម្រោងរមណីយដ្ឋានសិប្បនិមិត្ត ដែលប្រើដើមរាប់សិបលានដុល្លារ របស់ សេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប វ័យក្មេងរូបនេះ លេចចេញជារូបរាង វានឹង ក្លាយជាតំបន់កម្សាន្តជិតជាងគេរបស់បងប្អូនអ្នកខេត្តបាត់ដំបងជាក់ជាមិនខាន៕
















-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


