ព័ត៌មានជាតិ
ឪពុក ម្ដាយ ចិញ្ចឹម ធ្វើទារុណកម្មកូនរហូតដល់ស្លាប់
កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនឪពុក ម្ដាយ ចិញ្ចឹម ដោយជាប់ពាក់ព័ន្ធនឹងករណីធ្វើទារុណកម្ម ទៅលើកូនរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសម្របសម្រួលពី លិកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ១០និង០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ សហការជាមួយកម្លាំងកងពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់យកមកសួរនាំ។

ជនសង្ស័យមានឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និងប្រពន្ធឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលត្រូវជាឪពុកម្តាយចិញ្ចឹម សពឈ្មោះ ផល សុភាន់) ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើទារុណកម្ម និង អំពើឃោឃៅ ដោយមានស្ថានទម្ងន់ទោស ដោយសាមរណភាព នៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចឲ្យដឹងបន្តថា សពឈ្មោះ ផល សុភាន់ ភេទប្រុស អាយុ ០៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានរបួសនៅលើផ្ទៃមុខ មានស្នាមជាំ, ស្លឹកត្រចៀករយះដាច់ និងមានដំបៅរលួយ, បែកក្បាល ដោយមានស្នាមរបួសថ្មី និង ចាស់, នៅលើដងខ្លួនមានស្នាមវាយជាច្រើនកន្លែង, បាក់ធ្មេញអស់ចំនួន ០៣, បាក់ដៃខាងស្តាំ និង បាក់ស្មងជើងខាងស្តាំ។

សមត្ថកិច្ចបន្ថែមថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើបានទទួលដំណឹងថា មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹមរបស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមី នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលជាភូមិនៅដាច់ស្រយាលពីទីរួមស្រុក) ហើយកម្លាំងមូលដ្ឋានស្រុកស្វាយលើ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្តាប់ចម្លើយសាក្សីនៅទីនោះទើបសន្និដ្ឋានថា ក្មេងប្រុសខាងលើមិនបានស្លាប់ដោយសារពុលដំឡូងមីឡើយ ហើយបានរាយការណ៍មកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទើបកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះទៅសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ចុះធ្វើការស៊ើបអង្កេតករណីខាងលើ ដល់កន្លែងកើតហេតុតែម្តង។

ប៉ុន្តែឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន បានរត់គេចខ្លួនចេញពីលំនៅឋាន ទៅស្នាក់នៅក្នុងបន្ទាយវរសេនាតូចលេខ២៦៤ ប្រចាំទិសស្រុកត្រពាំងប្រសាទ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បាត់ទៅហើយ។ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមេបញ្ជាការរងកងពលតូចលេខ៦ នៃវរសេនាតូចលេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន មកឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ និងកម្លាំងជំនាញ ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីកម្លាំងជំនាញស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ពួកគេបានវាយធ្វើបាបទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។
បច្ចុប្បន្នជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ