ព័ត៌មានជាតិ
មនុស្ស៨នាក់បានស្លាប់ និង៣៣នាក់ទៀតកំពុងបញ្ជូនទៅសង្គ្រោះសង្ស័យពុលស្រាស
កំពត ៖ មនុស្ស៨នាក់(ក្នុងនោះស្រី២នាក់)បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ទៀត ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ក្នុងករណីសង្ស័យពុលស្រា។

ចំពោះករណីដូចខាងលើនេះ ត្រូវបានអ្នកភូមិបញ្ជាក់ឲ្យដឹងថា គឺកើតឡើងនៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ទៀតថា កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋចំនួនដូចរៀបរាប់ខាងលើបានទៅចូលរួមកំដរសពអ្នកភូមិ ដោយខណៈនោះក៏មានហូបចុកគ្រឿងស្រវឹង(ស្រា ស)ផងដែរ។

លុះហូបចុកបានបន្តិច ក៏ស្រាប់តែពលរដ្ឋទាំងនោះមានអាការៈចុកពោះ ក្អួតចង្អោរទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយនៅយប់ថ្ងៃទី២១ ខែឧសភា ក៏មានពលរដ្ឋស្លាប់ម្នាក់។ លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ស្លាប់២នាក់ទៀត និងចូលមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក៏មានអ្នកស្លាប់រហូតដល់៥នាក់ទៀត សរុបអ្នកស្លាប់បើគិតមកដល់រសៀលនេះ គឺមានចំនួន៨នាក់ ឯអ្នកកំពុងសម្រាកព្យាបាលចំនួន៣៣នាក់។

ក្រោយពីមានករណីពលរដ្ឋមានអាការៈក្អួតចង្អោរ រហូតមានអ្នកស្លាប់បែបនេះ អាជ្ញាធរ មានក្រុមគ្រូពេទ្យបង្អែកស្រុកកំពង់ត្រាច និងនគរបាលខេត្តកំពត រួមទាំងនគរបាលស្រុកនិងអភិបាលស្រុកកំពង់ត្រាច បានចុះមកពិនិត្យដល់លំនៅឋានសពនីមួយៗ៕
ដោយ ៖ សេង ណារិទ្ធ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


