Connect with us

ព័ត៌មានជាតិ

រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ នៅ​ភូមិ​ព្រាម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ

បានផុស

នៅ

​​​គ្រូពេទ្យ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺកូវីដ-១៩ ម្នាក់នៅ​ភូមិ​ព្រាម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៥ ​ខែឧសភា ឆ្នាំ​២០២១ ដែល​អ្នក​វិជ្ជមាន​ម្នាក់នេះ មកពី​ខេត្ត​ព្រះ​សីហនុ ។​

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​ ប្រជាពលរដ្ឋ​ដែល​រកឃើញ​វិជ្ជមាន​កូវីដ១៩ មានឈ្មោះ​ហ៊ាន ជា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំព្រា​ម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ គាត់​បានចេញ​ដំណើរ​ពី​ខេត្តព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១​ ដោយ​ជិះ​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ​បាត់ដំបង រួម​ដំណើរ​ជាមួយ​អ្នក​ខេត្ត​ពោធិ​សាត់ អ្នក​ទាំង​នោះបាន​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​ទាំងអស់​។ រីឯ​ឈ្មោះ​ហ៊ាន ជា នេះ ក្រុមការងារ​នៅ​ទី​នោះបាន​ប្រាប់ថា​​នៅ​ស្រុក​ឬ​ខេត្ត​ណា​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ឬ​ខេត្ត​នោះ​ទៅ​។​ នៅពេល​គាត់​ធ្វើដំណើរ​មកដល់​ស្រុក​ព្រះនេត្រព្រះ គាត់​បាន​ទៅ​ជួប​គ្រូពេទ្យ​ស្រុក​ព្រះនេត្រព្រះ ពេលនោះ​គ្រូពេទ្យ​មិនបាន​ធ្វើតេស្ត​ទេ​ ដោយ​បានចេញ​លិខិត​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង​១៤​ថ្ងៃ​ នៅផ្ទះ​ដល់​ថ្ងៃទី​២៥ ​ខែឧសភា គ្រូពេទ្យ​ណាត់​ឲ្យ​មកជួប​តាម​កាលកំណត់ ពេល​គ្រូ​ធ្វើតេស្ត​រហ័ស លទ្ធផល​វិជ្ជមាន ប្រធាន​មណ្ឌល​ក្រុមការងារ និង​គ្រូពេទ្យ​បាន​រាយការណ៍​ជូន​ថ្នាក់លើ ហើយ​បាន​បញ្ជូន​ឈ្មោះ​ ហ៊ាន ជា ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី​ហើយ ៕

អត្ថបទ ៖​ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម