ព័ត៌មានជាតិ
ជនជាតិដើមភាគតិច៣រូបត្រូវសមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនតាមសេចក្ដីរាយការណ៍ពីពលរដ្ឋ
ខេត្តរតនគិរី៖ ជនសង្ស័យជាជនជាតិដើមភាគតិចចំនួន៣នាក់ ត្រូវនគរបាលខេត្តរតនគិរីឃាត់ខ្លួនករណីបទល្មើសគ្រឿងញៀន តាមសេចក្តីរាយការពីប្រជាពលរដ្ឋល្អ។

ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី ប្រាប់ឱ្យដឹងថា កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី មានសេចក្តីរាយការពីប្រជាពលរដ្ឋ ថាមាន មនុស្សមួយក្រុមកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការស្រុកអណ្តូងមាស សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញ៉ាង បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចម្ការឈ្មោះ រចំ បីន ស្ថិតនៅភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
សកម្មភាពនេះ ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះមាន៖
១. ឈ្មោះ ក្លាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។
២. ឈ្មោះ ក្លាន តៀរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
៣. ឈ្មោះ សល់ ចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

វត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១១ថង់ (១០ថង់តូច និង១ថង់ធំ) ទូរសព្ទដៃចំនួន ៣គ្រឿង ម៉ូតូចំនួន៣គ្រឿង នាឡិការដៃចំនួន១គ្រឿង និងសម្ភារៈសម្រាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


