ព័ត៌មានជាតិ
អាជ្ញាធរអនុញ្ញាតឱ្យបើកលក់គ្រឿងហូបចុកប្រចាំថ្ងៃនៅផ្សារបែកចានឡើងវិញ
អាជ្ញាធរខេត្តកណ្តាលបានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មចំពោះទំនិញជាតម្រូវការចាំបាច់ប្រចាំថ្ងៃនៅផ្សារបែកចានឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល១សប្តាហ៍រួចមក។ ចំពោះមុខទំនិញ ឬសេវាកម្មដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃបន្តផ្អាកដំណើរការរយៈពេល៧ថ្ងៃទៀត។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា មុខទំនិញដែលអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្ម នៅផ្សារបែកចានចាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ដូចជាគ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ និងគ្រឿងទេសព្រោះវាជាទំនិញជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តបានបន្តថា ប៉ុន្តែត្រូវបន្តផ្អាកដំណើរការអាជីវកម្មលក់ដូរនៅមុខទំនិញ ឬសេវាកម្មដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃនៅផ្សារបែកចានសម្រាប់រយៈពេល៧ថ្ងៃជាបន្តទៀតគិតចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី០២ខែឧសភាឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានបន្តទៀតថា ក្នុងអំឡុងពេលដំណើរការអាជីវកម្មបងប្អូនអាជីវករនិងសាធារណជនទូទៅត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលរួមមានការពាក់ម៉ាសនិងការរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគនិងការវ៉ាស់កំដៅជាពិសេសអនុវត្តវិធាន៣ការពារនិង៣កុំជាចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩។ ទន្ទមឹនឹងនេះ រដ្ឋបាលខេត្ត បានលើកទឹកចិត្តនិងណែនាំដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋឲ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារឬអនឡាញឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបាន ណែនាំដល់ រដ្ឋបាលស្រុកអង្គស្នួលត្រូវអនុវត្តការហាមឃាត់ជាដាច់ខាតនៅទីតាំងឬទីតាំងកន្លែងលក់ដូរដែលមានការសង្ស័យឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ‑១៩ដើម្បីផ្ដល់កិច្ចអន្តរាគមន៍និងចាត់វិធានការឆ្លើយតបសំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការចម្លងឆ្លងរាលដាលជំងឺកូវីដ‑១៩ទៅទីតាំងឬកន្លែងផ្សេងទៀត។
គួរបញ្ជាក់ថា ផ្សារបែកចានដែលស្ថិតនៅក្នុងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាលត្រូវបានអាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ក្រោយរកឃើញមានអ្នកពាក់ព័ន្ធឆ្លងជំងឺកូវីដ‑១៩ចូលទៅក្នុងផ្សារនោះ៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


