ព័ត៌មានជាតិ
ក្រុមការងារស្ត្រីខណ្ឌដូនពេញ បន្តយកអំណោយចែកជូនពលរដ្ឋ៦គ្រួសារទៀតដែលកំពុងធ្វើចត្តាឡីស័ក
ក្រុមការងារស្ត្រី នៃមូលដ្ឋានខណ្ឌដូនពេញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះលោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋកំពង់ធ្វើចត្តាឡីស័ក មានចំនួន៦គ្រួសារទៀតរស់នៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

នៅក្នុងឱកាសនោះដែរលោកស្រី ហេង សុខគង់ ភរិយាលោកអភិបាលខណ្ឌដូនពេញ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌ ក៏បានណែនាំផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ និង៣ការពារ ដោយហេតុថា យើងមិនបានដឹងនរណាម្នាក់មានជំងឺកូវីដ-១៩ នោះទេ ដូច្នេះ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាដើម្បីកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឲ្យបានជោគជ័យ ៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


