Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងផលិតនិងចែកចាយគ្រឿងញៀន៨កន្លែងផ្សេងគ្នា រឹបអូសគ្រឿងញៀនជិត១០០គីឡូ​ក្រាម

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ នៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​បរទេស​ចំនួន៦​នាក់​ ក្នុង​បទល្មើស​ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជិត​១០០គីឡូក្រាម និងសម្ភារមួយចំនួនធំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាម​បទបញ្ជាឯកឧត្តមនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តមនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយមានលោកឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ លោក​ឧត្ដម​សេនិយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការខេត្តកណ្ដាល និង​លោក គង់ ស៊ីដន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោកឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការដឹកនាំសម្របសម្រួល​ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក ស៊ិត វណ្ណៈ ព្រះរាជ​អាជ្ញា​រងអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការស៊ើ​ប​អង្កេត ស្រាវជ្រាវ បង្ក្រាប​ដោយឃាត់ខ្លួន និង​ឆែកឆេរ​ទីតាំង៤​កន្លែង​ នៅស្រុក​មុខកំពូល ​ខេត្តកណ្ដាល នៅខណ្ឌ​ច្បារអំពៅ​១​កន្លែង និង​៣​កន្លែង​នៅ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

​ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ភេទ​ប្រុស ក្នុងនោះមានជនជាតិ​វៀតណាម១​នាក់ និងជនជាតិចិន៥​នាក់ មានឈ្មោះ

១ ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម ។

២ ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ៦០​ឆ្នាំ ជនជាតិចិន​។​

3. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិចិន ។​

4. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ៦០​ឆ្នាំ ជនជាតិចិន សញ្ញា​តិកាណាដា ។​

5. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស កើត​ថ្ងៃទី 29/03/1964 ជនជាតិ ចិន ។​

6. ឈ្មោះ LI YI ភេទ​ប្រុស កើត​ថ្ងៃទី 27/10/1997 ជនជាតិ ចិន ។​

​សមត្ថិច្ចបានដកហូតវត្ថុតាង និងសម្ភារមួយចំនួនរួមមាន

១ អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​: ៩៤ គ​.​ក្រ ៣១២​ក្រ​.៨៨ ក្រាម

២ មេតំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥ ក្រាម​

៣ សារធាតុ​ផ្សំ​(P2P)​ទម្ងន់ ១០​គ​.​ក្រ ៥១៩​ក្រ​.៨៨​។​

៤ សម្ភារៈ​សម្រាប់​កែឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយចំនួនធំ​។​

៥ រថយន្ត ២​គ្រឿង​។​

៦ អាវុធខ្លី ២​ដើម​( ម៉ាក​CF98-9 បង់ ២ គ្រាប់​ចំនួន ១៥​គ្រាប់ និងម៉ាក P0220 បង់២ និង​គ្រាប់​ចំនួន៧​គ្រាប់​) ។​

៧ អាវុធខ្លី​(​កែច្នៃ​) ២​ដើម

៨ ខ្នោះដៃ២​គូរ

៩ ទូរស័ព្ទដៃ ២​គ្រឿង ។​

បច្ចុប្បន្ន ជនសង្ស័យព្រមទាំង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ចបានបញ្ជូនទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​ និងបញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម