Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកភេសជ្ជៈបន្ថែមទៀតដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១បានចែកបន្ថែមនូវភេសជ្ជៈដែលជាអំណោយរបស់សប្បុរសជន ដល់តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានី ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ដោយមើលឃើញកម្លាំងអាវុធហត្ថមានការនើយហត់ខ្លាំងកន្លងមកនោះ ជាការឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង កំពុងមមាញឹកក្នុងយុទ្ធនាការ បង្កា និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស បំពេញបេសកកម្មការពារតាមគោលដៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺ​កូវីដ-១៩ទើបផ្តល់បន្ថែមជាអំណោយទាំងនោះនាថ្ងៃនេះ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម