ព័ត៌មានជាតិ
តាមព័ត៌មាន ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបានជាង ៦០ភាគរយហើយ
គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេចបានជាង ៦០ ភាគរយហើយ។ នេះបើតាមប្រភពពីក្រុមហ៊ុនចិនដែលកំពុងសាងសង់។
គម្រោងស្ថាបនាផ្លូវនេះជាផ្នែកមួយដ៏សំខាន់់ ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ហើយក្លាយជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។



គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទំនើបបំផុតពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល។
ឯកឧត្តមបានលើកពីគុណតម្លៃសេដ្ឋកិច្ចនៃខ្សែផ្លូវនេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ ជាពិសេសទៅទីផ្សារអន្តរជាតិតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ បានចាយថវិកាជាង ២ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន Cambodian PPSHV Expressway ប្រើរយៈពេលសាងសង់៤៨ខែ។
ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨ គីឡូម៉ែត្រ កណ្តាលប្រវែងប្រមាណ ៩ គីឡូម៉ែត្រ កំពង់ស្ពឺប្រវែងប្រមាណ ៨០ គីឡូម៉ែត្រ កោះកុងប្រវែងប្រមាណ ២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩ គីឡូម៉ែត្រ៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


