ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បាននិងកំពុងស្តារប្រឡាយទួលពង្រ២ ដើម្បីរំដោះទឹកចេញពីតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានី
ដើម្បីរំដោះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋ នៅក្នុងតំបន់ភាគខាងលិច ឆៀងខាងត្បូងរាជធានីភ្នំពេញ បើទៅះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមិថុនានេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឲ្យបានលឿន ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ។



លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិ៍សែនជ័យនិង ឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹងទំហំ១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង។ ការដ្ឋាននេះ បានដំណើរការសកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ម្សិលមិញ ហើយគម្រោងនេះ នឹងបញ្ចប់ នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។


លោកបានបញ្ជាក់បន្ថែមទៀតថា ប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាននៅភាគខាងលិច ឆៀងខាងត្បូងរាជធានីភ្នំពេញ ខណៈដែរតំបន់ទាំងនេះបានទទួលរងនូវការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ដោយហេតុនេះហើយ ទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹកបាននារដូវវស្សានេះ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ខេត្តចំនួន ៦ មានអត្រាអ្នកពុលស្រាស និងស្រាថ្នាំច្រើនជាងគេ ចាប់ពីឆ្នាំ២០១៦
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



