ព័ត៌មានជាតិ
អាជ្ញាធរ និងគ្រូពេទ្យមិនអនុញាតឲ្យប្រជាពលរដ្ឋពីក្រៅមូលដ្ឋានចូលចាក់វ៉ាក់សាំងដោយគ្មានឯកសារបញ្ជាក់ពីមូលដ្ឋាន
ក្រុមគ្រូពេទ្យ និងអាជ្ញាធរសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានបដិសេដ្ឋមិនទទួលឲ្យប្រជាពលរដ្ឋមកពីឃុំសិត្បូ ក្រុងតាខ្មៅចូលចាក់ថ្នាំ ព្រោះពុំមានលិខិតអញ្ជើញពីអាជ្ញាធរខណ្ឌច្បារអំពៅ។

តាមសេចក្តីរាយការណ៍ពីលោក សួន សាធ មេភូមិអូរណ្តូងបានប្រាប់កម្ពុជាថ្មី នៅវេលាម៉ោង៣រសៀលថ្ងៃទី១ខែមិថុនានេះមានបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីឃុំសិត្បូស្រុកស្អាងខេត្តកណ្តាលបាននាំគ្នារាប់រយនាក់មកតម្រៀបជួរចូលចាក់ថ្នាំវាក់សាំងការពារជំងឺកូវីដ១៩ស្ថិតក្នុងសាលាបឋមសិក្សាហ៊ុន សែន ព្រែកប្រាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានគ្រូពេទ្យមិនអនុញាតិឲ្យចាក់ព្រោះតាមសេចក្តីសម្រេចគឺចាក់ថ្នាំវាក់សាំងឲ្យតែប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រាប៉ុណ្ណោះ។
លោក សួន សាធ បានបញ្ជាក់ថាតាមរបាយការណ៍គឺបញ្ជាក់ច្បាស់ថាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកប្រាពុំទាន់បានចាក់ថ្នាំវាក់សាំងគ្រប់គ្នានៅឡើយទេ។ដូច្នេះគួរតែរងចាំក្រុមគ្រូពេទ្យទៅចាក់ដល់ខេត្តកណ្តាលសិនទៅ។ហើយក្នុងនោះអ្នកមកចាក់ថ្នាំវាក់សាំងគឺទាល់តែមានលិខិតអញ្ជើញពីមេភូមិព្រមទាំងមានចុះហត្ថលេខាពីចៅសង្កាត់ទើបអនុញាតិឲ្យចាក់បាន។

ទាក់ទិនទៅការមកសម្រុកមកចាក់ថ្នាំនេះប្អូនស្រី សុន ទិវា ដែលជាកម្មការិនីបំរើការងារនៅរោងចក្រកាត់ដេរនៅឃុំសិត្បូស្រុកស្អាងបានឲ្យកម្ពុជាថ្មីដឹងថា ប្អូនស្រីរួមទាំងបងប្អូនប្រជាពលរដ្ឋនៅឃុំសិត្បូដែលនាំគ្នាមកចាក់វាក់សាំងនេះគឺជឿតាមមេខ្យល់ដែលប្រាប់ឲ្យចាក់វាក់សាំងនៅចំណុចខាងលើនេះដោយយកតែអត្តសញ្ញានបនសំគាល់ខ្លួនមកបង្ហាញគ្រូពេទ្យគឺចាក់បានហើយ។ប៉ុន្តែពេលមកដល់ស្រាប់តែគេមិនអនុញាតិឲ្យចូលចាក់។
ប្អូនស្រីបន្តថាពួកគាត់ភ័យខ្លាចឆ្លងជំងឺកូវីដ១៩ទើបនាំគ្នាធ្វើដំណើមកចាក់វាក់សាំងនេះ។ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលសុំជួយផ្តល់វាក់សាំងឲ្យបងប្អូនប្រជាពលរដ្ឋបានចាក់ផង។ព្រោះពួកគាត់ភ័យខ្លាចឆ្លងជំងឺកូវីដ១៩ខ្លាំងណាស់៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


