ព័ត៌មានជាតិ
ការបិទខ្ទប់លំនៅឋានប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្ត មិនមានចេតនាធ្វើបាបពលរដ្ឋនោះទេ
ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺ ចង់ឲ្យបងប្អូនប្រជាពលរដ្ឋ មានសុខុមាលភាពល្អ ជៀសវាងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងវាយលុកនៅក្នុងរាជធានីនិងនៅតាមបណ្តាលខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នេះបើតាមប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន៧៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ មិថុនានេះ។


លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទុបភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧៩៨៨គ្រួសារស្មើនឹង៧៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ១កេស។
លោកបានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបានកសាងប្រទេសជាតិមួយនេះ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើន មានទាំងរោងចក្រ សហគ្រាស កម្មករ កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាង ក្នុងការលុបបំបាត់និងកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារនិងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត ។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលនិងអនុវត្ត ៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។


លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំងឺកូវីដ-១៩នេះ បានចំនួនជាង១០ម៉ឺន៥ពាន់គ្រួសារហើយ។ ជាក់ស្តែងនៅពេលនេះយើងបានបន្តការចែកជូនប្រជាពលរដ្ឋចំនួន៧៩៨៨គ្រួសារទៀត នៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនេះថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



