ព័ត៌មានជាតិ
ខេត្តព្រៃវែងរកឃើញករណីឆ្លងជំងឺកូវីដចំនួន៣៦នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកជំងឺសរុបជាង៦០០នាក់
យោងតាមការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់បន្ថែមទៀត នៅមូលដ្ឋានក្រុង-ស្រុកចំនួន៩ នៃខេត្តព្រៃវែង ធ្វើឲ្យខេត្តមានអ្នកជំងឺសរុប៦៤៩នាក់។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ចំនួនអ្នកឆ្លងទាំង៩ ក្រុង -ស្រុក នេះមាន ក្រុងព្រៃវែង ចំនួន៤នាក់ ស្រុកព្រះស្ដេច ចំនួន៩នាក់ ស្រុកបាភ្នំ ចំនួន៣នាក់ ស្រុកពោធិ៍រៀង ចំនួន១នាក់ ស្រុកស្វាយអន្ទរ ចំនួន៨នាក់ ស្រុកមេសាង ចំនួន១នាក់ ស្រុកពាមរក៍ ចំនួន១នាក់ ស្រុកពាមជរ ចំនួន៦នាក់ ស្រុកពារាំង ចំនួន៣នាក់។
រដ្ឋាបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩ សរុប៦៤៩នាក់ ព្យាបាលជាសះស្បើយចំនួន២៥៣នាក់ កំពុងសម្រាកព្យាបាលចំនួន៣៨៩នាក់ និងស្លាប់ចំនួន៧នាក់ ៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


